កំណើននៃ​ការ​មិន​រួម​ ភេទ​អាច​ធ្វើ​ឲ្យ​ជប៉ុន​ អស់​មនុស្ស​បន្តវេន

កំណើននៃ​ការ​មិន​រួម​ ភេទ​អាច​ធ្វើ​ឲ្យ​ជប៉ុន​ អស់​មនុស្ស​បន្តវេន

ប្រសិនបើអ្នកអង្គុយសញ្ជឹងគិតថាប្រទេសជប៉ុនថ្ងៃណាមួយនឹងអស់មនុស្ស អ្វីដែលអ្នកគិតនោះពិតជាត្រឹមត្រូវហើយ។ ប្រទេសដែលប្រជាជនភាគច្រើនមិនសូវខ្វល់ពីរឿងរួមភេទមួយនេះ នឹងប្រហែលអាចអស់មនុស្សនៅ ថ្ងៃទី១៦ ខែសីហា ឆ្នាំ ៣៧៦៦។ការបរិច្ឆេទខាងលើនេះ គឺយោងទៅតាមនាឡិកាប្រមើលពីថ្ងៃប្រល័យលោក (Doomsday Clock) ដែលបានបង្កើតឡើងដោយអ្នកស្រាវជ្រាវមួយក្រុមនៅសាកលវិទ្យាល័យតូហូគូ (Tohoku University)។ បើតាមការគណនារបស់ពួកគេ ដែលពឹងផ្អែកទៅលើការថយចុះអត្រាទារកកើតនៅប្រទេសជប៉ុន និង វ័យចាស់នៃប្រជាជន គឺបានចេញលទ្ធផលមកថាប្រទេសមួយនេះនឹងមានមនុស្សតែម្នាក់នៅ១៧៥០ឆ្នាំខាងមុខទៀត។

វេបសាយ Business Insider បានឲ្យដឹងថា ការមិនខ្វល់ពីការរួមភេទ ឬក៏ វិបត្តិការរួមភេទ (Sex Crisis) បានក្លាយជាបញ្ហារបស់ប្រទេសជប៉ុនអស់រយៈពេល២៥ឆ្នាំមកហើយ។ ឥលូវនេះ វាកាន់តែមានភាពធ្ងន់ធ្ងរឡើងៗ។អ្នកស្រាវជ្រាវ លោក Hiroshi Yoshida និង លោក Masahiro Ishigaki បង្កើតនាឡិកាប្រមើលពីថ្ងៃប្រល័យលោកដោយមើលទៅលើទិន្នន័យនៅឆ្នាំ២០១៤និង២០១៥។ ពួកគេថាចំនួនកុមារនៅប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះមានត្រឹមតែ ១៦លាននាក់ តែប៉ុណ្ណោះ ហើយចំនួននេះកំពុងតែបន្តថយចុះជាលំដាប់។

ការស្ទង់មតិធ្វើឡើងដោយ ”សមាគមគម្រោងគ្រួសារជប៉ុន” បានរកឃើញថា ៤៩.៣%នៃអ្នកចូលក្នុងការស្ទង់មតិដែលមានអាយុចន្លោះពី ១៨ឆ្នាំទៅ៤៩ឆ្នាំ មិនបានរួមភេទក្នុងរយៈរាប់ខែកន្លងមកហើយ។ ចំនួនភាគរយនេះមានការកើនឡើងបើធៀបនឹង២ឆ្នាំមុន។នេះដោយសារតែ ទាំងបុរសនិងស្ត្រីនៅប្រទេសជប៉ុនគិតតែពីធ្វើការ ភ្លេចគិតរឿងរួមរក្ស។ បុរសធ្វើការ ៨០ម៉ោងក្នុងមួយសប្តាហ៍ ដែលធ្វើឲ្យពួកគេអស់កំលាំងនិងមិនមានពេលរួមភេទបង្កើតកូន។ រីឯស្ត្រីវិញយកការងារជាធំ ដោយមិនព្រមរៀបការបង្កើតកូនចៅ។ ទោះយ៉ាងណាក៏ដោយ ក៏ពួកគេអាចមានពេល១៧៥០ឆ្នាំទៀតសម្រាប់ត្រឡប់ក្រោយងាកមកគិតពីរឿងរួមភេទ កុំឲ្យអស់មនុស្សបន្តពូជដូចការរំពឹងទុកបែបនេះ៕

ប្រភព ៖ everyday

  • កំណើននៃ​ការ​មិន​រួម​ ភេទ​អាច​ធ្វើ​ឲ្យ​ជប៉ុន​ អស់​មនុស្ស​បន្តវេន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:ជីវិតនិងសង្គម
Tags: