សន្លឹកបៀអាថ៌កំបាំងមួយសន្លឹក ដែលកូរ៉េខាងជើង កាន់ក្នុងដៃ គឺលោកខាងលិច ស្មានមិនត្រូវទេ

សន្លឹកបៀអាថ៌កំបាំងមួយសន្លឹក ដែលកូរ៉េខាងជើង កាន់ក្នុងដៃ គឺលោកខាងលិច ស្មានមិនត្រូវទេ

គិតត្រឹមចុងឆ្នាំ២០១៦នេះ កូរ៉េខាងជើងនឹងមានវត្ថុធាតុដើមសម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរ២០គ្រាប់ ដោយសារតែការបង្កើនកម្មវិធីចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូម រួមជាមួយនឹងសារជាតិ Plutonium ដែលមានស្រាប់ទៀត ហើយវានឹងក្លាយជាសន្លឹកបៀថ្មីរបស់ព្យុងយ៉ាង ព្រោះគ្មានអ្នកជំនាញលោកខាងលិចណាម្នាក់ ដឹងច្បាស់ពីសមត្ថភាពរបស់គេទេ នេះបើតោងតាមអ្នកជំនាញផ្នែកអាវុធ ។

អស់រយៈពេលជាង១០ឆ្នាំហើយ ដែលកូរ៉េខាងជើងមិនខ្វាយខ្វល់នឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយជម្នះបង្កើនការផលិតជាតិអ៊ុយរ៉ាញ៉ូម ដើម្បីមានឱកាសបង្កើតកម្មវិធីនុយក្លេអ៊ែរដោយខ្លួនឯងបាន ដែលអាចឲ្យព្យុងយ៉ាងមានវត្ថុធាតុដើមគ្រប់គ្រាន់ សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរចំនួន៦គ្រាប់ ជារៀងរាល់ឆ្នាំ ។

តាមពិតទៅ សមត្ថភាពនុយក្លេអ៊ែរនៃប្រទេសដ៏អាថ៌កំបាំង និងឯកានេះ គ្មាននរណាម្នាក់ដឹងច្បាស់ទេ ទើបតែការសាកល្បងនុយក្លេអ៊ែរលើកទី៥ កាលពីសប្ដាហ៍មុននេះ ទើបឲ្យគេភ្លឺភ្នែកថា ព្យុងយ៉ាងមិនដែលខ្វះវត្ថុធាតុដើមសម្រាប់ផលិតនុយក្លេអ៊ែរទេ មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាងត្បូងបានអះអាងថា ព្យុងយ៉ាងកំពុងតែរៀបចំធ្វើការសាកល្បងមួយទៀត ក្នុងពេលឆាប់ៗខាងមុខ ។

សារជាតិអ៊ុយរ៉ាញ៉ូមជាច្រើនសន្ធឹកសន្ធាប់ ត្រូវកូរ៉េខាងជើងស្តុកទុក សម្រាប់ប្រើប្រាស់ផលិតអាវុធផ្សេងៗ ហើយគម្រោងពង្រីកសមត្ថភាពចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមនេះ ត្រូវលោក Siegfried Hecker អ្នកជំនាញសិក្សាខាងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងថា បរិមាណនៃជាតិអ៊ុយរ៉ាញ៉ូមក្នុងពេលបច្ចុប្បន្ននេះ អាចល្មមនឹងផលិតគ្រាប់បែកនុយក្លេអ៊ែរបាន៦គ្រាប់ ។

ជាតិ Plutonium ចន្លោះពី៣២ ទៅ៥៤គីឡូក្រាមក្នុងឃ្លាំង អាចនឹងឲ្យកូរ៉េខាងជើងមានវត្ថុធាតុដើម ផលិតគ្រាប់បែក២០គ្រាប់ គិតត្រឹមឆ្នាំនេះ តែលោករដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង Han Min-koo បានប៉ាន់ប្រមាណក្នុងឆ្នាំនេះថា កូរ៉េខាងជើងមានជាតិ Plutonium ប្រហែល៤០គីឡូក្រាម ។

លោក Hecker បានលើកឡើងថា គ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើងថ្មីនេះ ជាសន្លឹកបៀថ្មីរបស់គេ ព្រោះអ្នកជំនាញលោកខាងលិចមិនទាន់ដឹងពីឥទ្ធិពលវាច្បាស់ទេ ។ សូមបញ្ជាក់ថា ជាតិអ៊ុយរ៉ាញ៉ូម អាចនឹងត្រូវចម្រាញ់ចេញពីជាតិ Plutonium រួចទើបយកអ៊ុយរ៉ាញ៉ូម មកផលិតអាវុធនុយក្លេអ៊ែរ ៕

ប្រភព ៖ kqube

  • សន្លឹកបៀអាថ៌កំបាំងមួយសន្លឹក ដែលកូរ៉េខាងជើង កាន់ក្នុងដៃ គឺលោកខាងលិច ស្មានមិនត្រូវទេ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:ជីវិតនិងសង្គម
Tags: