ព្រះ​អនុជ​ពៅ​សម្ដេច​ សីហនុ​ ស្កាត់​ពី​អូស្ត្រា​លី​មក​ជួប​សែ​រាជ​វង្ស​កម្សត់​

ព្រះ​អនុជ​ពៅ​សម្ដេច​ សីហនុ​ ស្កាត់​ពី​អូស្ត្រា​លី​មក​ជួប​សែ​រាជ​វង្ស​កម្សត់​

ភ្នំពេញ: ក្នុងវ័យជរាអាស្រ័យតែលើគ្រែឫស្សីកញ្ចាស់ជាង ២០ ឆ្នាំ ក្រោមសំយាបខ្ទមរហែកទ្រុឌទ្រោមសង់ផ្ទាល់ដីទាបជាងផ្លូវផងនោះ ក៏បាំងសម្ផស្សរាស៊ីពីដំបូលផ្ទះរាស្រ្តសាមញ្ញផុសអណ្តែតផុតចុងព្រឹក្សា បង្ហាញរាងយ៉ាងត្រដែតត្រដឹម នៅដែនដីជនបទស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោក តាប៉ក់ៗ ខណៈព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោទទួលស្គាល់ថាពិតជាសែក្សត្រ នាម ដួង សុវណ្ណរដ្ឋ និងជាសែរាជវង្សមួយអង្គជំនិត ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋក្នុងសម័យសង្គមរាស្រ្តនិយមនោះ ក៏រញ្ជួយព្រះទ័យទៅដល់ ព្រះអនុជពៅ របស់ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ យាងហោះហើរពីដែនកោះអូស្រ្តាលី មកឱបទួញព្រះកន្សែង ធ្វើឲ្យអ្នកភូមិឃើញហើយរឹតតែសង្វេគ។

មាននាម ដួង សុវណ្ណរដ្ឋ ដែលរាស្រ្តភ្ញាក់ផ្អើលថាជាសែរាជវង្ស លោកស្ថិតក្នុងសែស៊ីសុវត្ថិ ហើយក៏ទើបនឹងត្រូវបានទម្លាយនៅពេលថ្មីៗនេះ ក្រោយពីឈ្មោះដែលអ្នកស្រុកនាំគ្នាហៅថា «តាប៉ក់ៗ» វ័យ ៩៣ ឆ្នាំ អស់ច្រើនឆ្នាំនោះ។ លោករស់នៅជាមួយកូនស្រីចិញ្ចឹម ស្ថិតនៅក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងជីវភាពកម្សត់ក្រីក្ររកបានព្រឹកខ្វះល្ងាច។

ទាំងចម្ងល់ពីរាស្រ្តក៏កើតឡើងថា «ម៉េចមិនស្កាត់ជួបព្រះរាជវង្សសានុវង្សញាតិ ចាំបាច់អីនៅសម្ងំលាក់ព្រះកាយ ចំណាយទាំងរាសីជ្រកក្រោមដំបូលរាស្រ្តនោះ បើតំបន់ព្រែកតាមាក់មិនឆ្ងាយពីវាំងស្តេចផង»។

ព្រមនឹងវាំងននខ្មៅក៏មិនត្រូវបានទម្លាយលម្អិត ដ្បិតសម្ដីលោកតាវ័យជរា ដួង សុវណ្ណរដ្ឋ ដែលបានវាចាបង្ហាញត្រឹមថា៖ «ជាង ៣០ ឆ្នាំហើយ ខ្ញុំមិនចូលទៅជាន់ក្នុងវាំង ហើយក៏មិនចង់ឲ្យគេដឹងថាខ្ញុំនេះជាប់សែរាជវង្សដែរ តែអ្វីដែលគេដឹកថាខ្ញុំនៅរស់ ហើយរស់ក្នុងស្ថានភាពនេះក៏មិនមែនជាចេតនារបស់ខ្ញុំដែរ»។

ព្រះ​អនុជ​ពៅ​សម្ដេច​ សីហនុ​ ស្កាត់​ពី​អូស្ត្រា​លី​មក​ជួប​សែ​រាជ​វង្ស​កម្សត់​

ក្រោយពីមានការចែករំលែករូបភាពលោកតាវ័យ ៩៣ ឆ្នាំ ដែលគេអះអាងថាជាបុត្រាព្រះបាទមុនីវង្ស និងមានរូបថតជាមួយសម្ដេច ព្រះសីហនុ លើក្រដាសប្រាក់ ២ ពាន់រៀលនោះ ក៏មានមន្ទិលជាច្រើនពីមហាជន។ ប៉ុន្តែចម្ងល់ត្រូវបានបញ្ជាក់ពីព្រះអង្គម្ចាស់ ធម្មិកោ ពេលយាងទៅជួបផ្ទាល់ និងបានអះអាងបញ្ជាក់ការពិតថា លោក ប៉ក់ៗ ពិតជាសែរាជវង្សនិងធ្លាប់បានបម្រើព្រះករុណា នៅជាង ៣៥ ឆ្នាំមុនមែន នារសៀលថ្ងៃទី ១១ ខែកញ្ញា ក៏លេចវត្តមានស្រ្តីវ័យចំណាស់ម្នាក់ ដែលលោកតា ដួង សុវណ្ណរដ្ឋ ក៏ចំណាំបានជាសែរាជវង្ស និងជាព្រះអនុជបង្កើតរបស់ព្រះបរមរតនកោដ្ឋ ដែលបង្ហាញវត្តមានភ្លាមទ្រង់ទាំងពីរក៏ស្គាល់គ្នារត់ឱបគ្នាទួញព្រះកន្សែងផ្អើលអស់អ្នកភូមិ។

ព្រមនោះ ស្រ្តីបង្ហាញអត្តសញ្ញាណថាជាព្រះអនុជ ព្រះបរមរតនកោដ្ឋ ដែលប្រាប់ថា ទ្រង់បានភៀសព្រះកាយទៅរស់នៅប្រទេសអូស្រ្តាលីតាំងពីមុនប្រទេសកើតសង្គ្រាមរយៈពេល ៤៥ ឆ្នាំមកហើយ និងបញ្ជាក់ថា ទ្រង់ពិតជាម្ចាស់ក្មួយខ្ញុំមែន តែមុននេះខ្ញុំមិនបានគិតឡើយថា លោកនៅមានជីវិត ព្រោះថា ដំណឹងលោកបានបាត់ឈឹង»។

បើទោះជាយ៉ាងណាទ្រង់ទាំងពីរអង្គនេះមិនបានបញ្ជាក់ឡើងពីមូលហេតុទ្រង់ ដួង សុវណ្ណរដ្ឋ សម្ងំលាក់កាយនៅជិតបង្កើយនឹងទីក្រុងវាំង ទាំងជីវភាពយ៉ាប់យ៉ឺនយ៉ាងនេះទេ។ ប៉ុន្តែព្រះអនុជ ព្រះបរមរតនកោដ្ឋ ក៏បានបញ្ជាក់ផងដែរថា៖ «ពិតជាអតីតព្រះជំនិតរបស់សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងត្រូវជាម្ចាស់មា របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ពិតមែន»៕

ប្រភព ៖ postkhmer

  • ព្រះ​អនុជ​ពៅ​សម្ដេច​ សីហនុ​ ស្កាត់​ពី​អូស្ត្រា​លី​មក​ជួប​សែ​រាជ​វង្ស​កម្សត់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:ជីវិតនិងសង្គម
Tags: