ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូងកំពុងទាក់ទង​ប្តឹងប៉ូលិស​តំបន់ភូឆន់ ករណីមេការជនជាតិចិន​វាយធ្វើបាប និងប៉ងចាប់រំលោភពលការិនីខ្មែរ(វីដេអូ)

ភ្នំពេញ៖ ក្រុមការងាររបស់ស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង នាពេលបច្ចុប្បន្ននេះបាននិងកំពុងទាក់ទងប្តឹងប៉ូលិសតំបន់ភូឆន់ ទាក់ទងករណីមេការជនជាតិចិនម្នាក់បានធ្វើសកម្មភាពវាយធ្វើបាប និងប៉ុនប៉ងរំលោភមិនបានសម្រេចទៅលើពលការិនីខ្មែរមួយរូប ។

ប្រភពព័ត៌មានពីស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងបានអះអាងថា ឯកអគ្គរាជទូតកម្ពុជា លោក ឡុង ឌីម៉ង់ បានជួយសង្គ្រោះនារីពលការិនីខ្មែរម្នាក់ទៀត ក្រោយពីរូបនាងត្រូវមេការជនជាតិចិនវាយធ្វើបាប និងប៉ងចាប់រំលោភផងនោះ ។

ប្រភពបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ មានករណីមេការជនជាតិចិនម្នាក់បានប្រើអំពើហិង្សា និងបៀតបៀនមកលើពលការិនីខ្មែរម្នាក់ឈ្មោះ សួង ស្រីនិច អាយុ២៨ឆ្នាំ មកពីខេត្តតាកែវ  ហើយបាននិងកំពុងបម្រើការផ្នែកឧស្សាហកម្មនៅតំបន់ភូឆន់ ខេត្តខ្យងគីដូ ប្រទេសកូរ៉េខាងត្បូង ។

ប្រភពបន្តថា ក្រុមការងារស្ថានទូតបាននិងកំពុងទាក់ទងប្តឹងទៅប៉ូលិសក្នុងតំបន់ភូឆន់ ដើម្បីឃាត់ខ្លួនជនជាតិចិន ដែលធ្វើបាបមកលើពលការិនីខ្មែរនោះឲ្យទទួលទោសតាមច្បាប់ ៕ ថាច់ យ៉ាត
ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូងកំពុងទាក់ទង​ប្តឹងប៉ូលិស​តំបន់ភូឆន់ ករណីមេការជនជាតិចិន​វាយធ្វើបាប និងប៉ងចាប់រំលោភពលការិនីខ្មែរ(វីដេអូ)

ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូងកំពុងទាក់ទង​ប្តឹងប៉ូលិស​តំបន់ភូឆន់ ករណីមេការជនជាតិចិន​វាយធ្វើបាប និងប៉ងចាប់រំលោភពលការិនីខ្មែរ(វីដេអូ)

ប្រភព៖ Nokorwatnews

  • ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូងកំពុងទាក់ទង​ប្តឹងប៉ូលិស​តំបន់ភូឆន់ ករណីមេការជនជាតិចិន​វាយធ្វើបាប និងប៉ងចាប់រំលោភពលការិនីខ្មែរ(វីដេអូ)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:ជីវិតនិងសង្គម
Tags: