ដោយមានអ្នកដំណើរកើនឡើងចិនត្រូវការទិញយន្តហោះរាប់ពាន់គ្រឿងក្នុងពេលអនាគត

ដោយមានអ្នកដំណើរកើនឡើងចិនត្រូវការទិញយន្តហោះរាប់ពាន់គ្រឿងក្នុងពេលអនាគត
ក្រោយពេលដែលចិនអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនមានកូនពីរនាក់បានធ្វើឲ្យចំនួនពលរដ្ឋចិនដែលច្រើនជាងគេបំផុតលើពិភពលោកបន្តកើនឡើងច្រើនទៀត ទាំងនោះហើយទើបតម្រូវការអ្នកធ្វើដំណើរក៏កាន់តែកើនឡើងផងដែរ។

តាមការព្យាកររបស់ក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោកគឺក្រុមហ៊ុនប៊ូអីុងបានបញ្ជាក់ថាចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣៥ ចិនអាចត្រូវការយន្តហោះប្រមាណ៦.៨១០គ្រឿងថែមទៀត។ យន្តហោះចាស់២៩ភាគរយនឹងត្រូវប្តូរថ្មី ។ កាលពីឆ្នាំមុននេះចិនមានយន្តហោះប្រមាណ២.៨៨០គ្រឿងប៉ុណ្ណោះ។ ការកើនឡើងការហោះហើរនេះដោយសារតែកំណើននៃប្រជាជនមានកម្រិតជីវភាពមធ្យម និងការកើនឡើងនៃអាជីវកម្មលក់សំបុត្រយន្តហោះតាមអីុនធើណេត។

ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៣៥ ចិនអាចត្រូវការយន្តហោះប្រមាណ៦.៨១០គ្រឿងថែមទៀត ក្នុងនោះ៧៥ភាគរយ ជាយន្តហោះតូចមានច្រកផ្លូវដើរខាងក្នុងតែមួយច្រក។ សម្រាប់យន្តហោះមានច្រកផ្លូវដើរ២ដែលអាចផ្ទុកអ្នកដំណើរជាង២០០នាក់វិញ ចិនត្រូវការវាប្រមាណ១.៥៦០គ្រឿងថែមទៀតដែលគិតជាតួលេខគឺមានការកើនឡើង៣ដង។

នេះជាការរំពឹងទុករបស់ ក្រុមហ៊ុនបូ៊អីុង បើទោះជាកំណើពលរដ្ឋនចិនកំពុងមាន
លក្ខណៈយឺតយ៉ាវក្តី ។ ពាណិជ្ជកម្មទាក់ទងយន្តហោះដែលចិនត្រូវការសម្រាប់២០ឆ្នាំខាងមុខនេះគិតទៅត្រូវនឹងទឹកប្រាក់ ជាង១ពាន់លានដុល្លារ។ ឆ្នាំមុនក្រុមហ៊ុន បូអីុងគិតថា ២០ឆ្នាំទៅមុខនេះចិនត្រូវការយន្តហោះតែ៦.៣៣០គ្រឿងប៉ុណ្ណោះ។

សម្រាប់២០ឆ្នាំទៅមុខអ្នកធ្វើដំណើរតាមយន្តហោះនៅចិនអាចកើនឡើងជាមធ្យម៦,៤ភាគរយ។ ចិនកំពុងព្យាយាមធ្វើឲ្យសេដ្ឋកិច្ចមានតុល្យភាពដោយធ្វើការជំរុញឲ្យមានការចាយវាយក្នុងស្រុកជំរុញវិស័យដឹកជញ្ជូននិងទេសចរណ៍៕  ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ដោយមានអ្នកដំណើរកើនឡើងចិនត្រូវការទិញយន្តហោះរាប់ពាន់គ្រឿងក្នុងពេលអនាគត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:ជីវិតនិងសង្គម
Tags: