លាក់​គ្រឿងញៀន​ក្នុង​ផ្លៃ​ស្វាយ​ឱ្យ​កូន​ក្នុង​គុកបាន​6​លើក ​ចុង​ក្រោយ​ជាប់គុក​ជាមួយ​កូន

ខេត្តកណ្ដាល ៖ ស្ត្រីចំណាស់ម្នាក់ដែលញ៉ាមក្នុងការលាក់គ្រឿងញៀនក្នុងចំណីអាហារ យកទៅឱ្យកូនជាទណ្ឌិត ចែកចាយក្នុងពន្ធនាគារចំនួន៦លើកមកហើយ មិនអាចគេចផុតរហូតនោះទេ លើកនេះក៏ត្រូវអស់លក្ខណ៍ ខណៈលាក់ថ្នាំញៀន១០កញ្ចប់ក្នុងផ្លែស្វាយ ហើយត្រូវបានមន្ត្រីពន្ធនាគារត្រួតពិនិត្យរកឃើញ កាលពីម៉ោង២និង៥០នាទីរសៀសថ្ងៃទី១២ កញ្ញា គ្រាដែលស្ត្រីនោះទៅសួរសុខទុក្ខកូនប្រុសជាទណ្ឌិតក្នុងពន្ធនាគារខេត្ត ។

លាក់​គ្រឿងញៀន​ក្នុង​ផ្លៃ​ស្វាយ​ឱ្យ​កូន​ក្នុង​គុកបាន​6​លើក ​ចុង​ក្រោយ​ជាប់គុក​ជាមួយ​កូន

មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សាត បូរ៉ានី ភេទស្រី អាយុ៦១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានមន្ត្រីអនុរក្សពន្ធនាគារប្រចាំការនៅច្រកត្រួតពិនិត្យ និងនគរបាលប្រឆាំងគ្រឿងញៀនខេត្តចាប់ឃាត់ខ្លួនបន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀនចំនួន១០កញ្ចប់នៅក្នុងផ្លែស្វាយរបស់គាត់ពេលមកសួរសុខទុក្ខកូនប្រុសជាទណ្ឌិតឈ្មោះ ជឹម រដ្ឋា ហៅកែប ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៣ តុលា ២០១១ ។

មន្ត្រីនគរបាលឱ្យដឹងបន្ថែមថា ជនសង្ស័យធ្លាប់លាក់ថ្នាំញៀនក្នុងម្ហូបចំណីយកទៅឱ្យកូនប្រុសជាទណ្ឌិតពេលទៅសួរសុខទុក្ខដើម្បីចែកចាយក្នុងពន្ធនាគារបានចំនួន៦លើកមកហើយ មិនដែលត្រូវគេឆែកឆេររកឃើញទេ ទើបតែលើកនេះត្រូវអស់លក្ខណ៍ ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណំុរឿងចាត់ការតាមច្បាប់ ៕

ប្រភព ៖ everyday

  • លាក់​គ្រឿងញៀន​ក្នុង​ផ្លៃ​ស្វាយ​ឱ្យ​កូន​ក្នុង​គុកបាន​6​លើក ​ចុង​ក្រោយ​ជាប់គុក​ជាមួយ​កូន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:ជីវិតនិងសង្គម
Tags: