ផ្ទុះស្រឡាងដឹកអ្នកទេសចរណ៍៣៥នាក់នៅឥណ្ឌូនេស៊ីបណ្តាលឲ្យស្លាប់២នាក់ និងរងរបួស១៣នាក់

ប៉ូលិសឥណ្ឌូនេស៊ីបានបញ្ជាក់ថា ហេតុការណ៍ផ្ទុះនៅស្រឡាងដឹកអ្នកទេសចរណ៍មួយបានកើតឡើង ខណៈដែលកំពុងធ្វើដំណើរដឹកអ្នកទេសចរណ៍៣៥នាក់ពីកំពង់ផែរមនីយដ្ឋានកោះបាលីឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់តំបន់ Lombok កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ។អ្នកនាំពាក្យស្នងការប៉ូលិសកោះបាលី បានប្រកាសព័ត៌មានថា ជនរងគ្រោះបាត់បង់ជីវិត២នាក់ គឺមានជនជាតិឥណ្ឌូនេស៊ីម្នាក់ និងជនជាតិហុល្លង់ម្នាក់ ។ រីឯមនុស្ស១៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ។ ហេតុការណ៍ផ្ទុះនេះបានកើតឡើងអំឡុងពេលស្រឡាងទៅដល់តំបន់ Lombok ។

ផ្ទុះស្រឡាងដឹកអ្នកទេសចរណ៍៣៥នាក់នៅឥណ្ឌូនេស៊ីបណ្តាលឲ្យស្លាប់២នាក់ និងរងរបួស១៣នាក់

គេនៅមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ។ សមត្ថកិច្ចពាក់ព័ន្ធបានទៅដល់កន្លែងកើតហេតុ បើកការស៊ើបអង្កេត និងមិនទាន់ទម្លាយព័ត៌មានប្រាប់ប្រភពព័ត៌មាននៅឡើយទេ ។ ប៉ុន្តែទោះបីយ៉ាងណា លោក Sugeng Sudarso ស្នងការប៉ូលិសបានអះអាងថា ការផ្ទុះនេះទំនងកើតឡើងដោយសារតែផ្ទុះប៊ីដុងសាំង ។ប៉ូលិសបានប្រាប់ថា អ្នកទេសចរណ៍នៅលើស្រឡាងនេះ មានជនជាតិអូស្ត្រាលី កូរ៉េ អង់គ្លេស បារាំង និងអាល្លឺម៉ង់ផងដែរ ៕

ប្រភព ៖ nokorwatnews

  • ផ្ទុះស្រឡាងដឹកអ្នកទេសចរណ៍៣៥នាក់នៅឥណ្ឌូនេស៊ីបណ្តាលឲ្យស្លាប់២នាក់ និងរងរបួស១៣នាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:ជីវិតនិងសង្គម
Tags: