បុរសកំព្រាមានជំងឺប្រចាំកាយធ្វើអត្តឃាតដោយចងក

ខេត្តកំពង់ចាម៖ សពបុរសឯកោម្នាក់ ត្រូវគេប្រទះឃើញចងកនៅដើមជ្រៃក្រឹម ក្បែរមាត់ស្រះក្រោយផ្ទះរបស់ខ្លួនដោយ មិនដឹងមូលហេតុបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៦ ក្នុងភូមិប៉ាណា ឃុំសូទិព្វ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម។លោក ប្រាក់ សុគុណ អធិការនគរបាល ស្រុកជើងព្រៃបានឲ្យដឹងថា សពឈ្មោះ ម៉ៅ សារុម ភេទប្រុស អាយុ៥២ឆ្នាំ មានទី លំនៅភូមិបា៉ណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចងកធ្វើអត្តឃាតនៅ ដើមជ្រៃក្រឹមក្បែរស្រះទឹកចម្ងាយប្រហែល ២០ម៉ែត្រពីផ្ទះរបស់ខ្លួន។

លោកអធិការបន្តថា ជនរងគ្រោះរស់ នៅតែម្នាក់ឯងគ្មានប្រពន្ធកូនថែមទាំងមានជំងឺប្រចាំកាយរាុំរៃ៉យូរមកហើយ។ដោយមូលហេតុទាំងនេះហើយទើបធ្វើ ឲ្យជនរងគ្រោះសម្រេចចិត្តធ្វើអត្តឃាត ដោយចងកនៅក្រោយផ្ទះរបស់ខ្លួន។លោកអធិការបញ្ជាក់ថា ជនរងគ្រោះ ពិតជាធ្វើអត្តឃាតដោយចងកប្រាកដមែន ពុំមានពាក់ព័ន្ធរឿងឃាតកម្មអ្វីឡើយ។សពជនរងគ្រោះបានប្រគល់ឲ្យសាច់ ញាតិយកធ្វើបុណ្យតាមប្រពៃណីបន្ទាប់ ពីពិនិត្យសពរួច៕

បុរសកំព្រាមានជំងឺប្រចាំកាយធ្វើអត្តឃាតដោយចងក

ប្រភព ៖ nokorwatnews

  • បុរសកំព្រាមានជំងឺប្រចាំកាយធ្វើអត្តឃាតដោយចងក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:ជីវិតនិងសង្គម
Tags: