នាយករដ្ឋមន្ត្រីចិននិងវៀតណាមប្តេជ្ញាសហការគ្នាដោះស្រាយជម្លោះដែនសមុទ្រ

នាយករដ្ឋមន្ត្រីចិននិងវៀតណាមប្តេជ្ញាសហការគ្នាដោះស្រាយជម្លោះដែនសមុទ្រ

នាយករដ្ឋមន្ត្រីរបស់ចិននិងនាយករដ្ឋមន្ត្រីរបស់វៀតណាមបានប្តេជ្ញារួមគ្នាក្នុងការដោះស្រាយជម្លោះដែនសមុទ្រនៅសមុទ្រខាងត្បូងដែលកំពុងកើតមានភាពតានតឹងខ្លាំងនៅក្នុងតំបន់និងពិភពលោក។ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហូរចុះផ្សាយថា ការប្តេជ្ញារវាងនាយករដ្ឋមន្ត្រីចិន លោក លី កេឈៀង និង នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនផុក បានធ្វើឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ភាគីទាំងពីរបានប្តេជ្ញាក្នុងការគ្រប់គ្រងចំណុចខុសគ្នាដែលនាំឲ្យមានជម្លោះ ហើយឈានទៅរកការចរចាដោយសន្តិវិធីដោះស្រាយដោយទ្វេរភាគី។

ប៉ុន្តែលោក Greg Poling អ្នកវិភាគនិងជានាយកនៃក្រុមអ្នកផ្តួចផ្តើមពីតម្លាភាពនៅសមុទ្រអាស៊ីជាមួយអាមេរិក ថ្លែងថា នាយករដ្ឋមន្ត្រីខាងទីក្រុងហាណូយប្រកាសប្តេជ្ញានោះគឺគ្រាន់តែធ្វើឡើងក្នុងគោលបំណងដើម្បីពង្រីកចំណងពាណិជ្ជកម្មតែប៉ុណ្ណោះ នៅពេលដែលមានសញ្ញាបង្ហាញថាការធ្វើពាណិជ្ជកម្មរវាងអាមេរិកនិងវៀតណាមមានការថយចុះ។ លោកថ្លែងថា វៀតណាមមិនចង់ធ្វើជាសត្រូវជាមួយចិនទេ ព្រោះវាមិនមានប្រយោជន៍ទេ។ ប៉ុន្តែលោកថា វៀតណាមក៏មិនចង់ឲ្យចិនឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្លួនដែរ។

ការផ្ទុះជម្លោះឡើងខ្លាំងរវាងប្រទេសទាំងពីនៅក្នុងដែនសមុទ្រគឺកើតឡើងនៅឆ្នាំ២០១៤នៅពេលដែលទីក្រុងប៉េកាំងបានចាប់ផ្តើមជីកយកប្រេងនៅកន្លែងមានជម្លោះហើយនៅវៀតណាមមានកុប្បកម្មវាយសម្លាប់ជនជាតិចិននៅភាគខាងត្បូងនៃប្រទេសវៀតណាម៕

ប្រភព ៖ vodhotnews

  • នាយករដ្ឋមន្ត្រីចិននិងវៀតណាមប្តេជ្ញាសហការគ្នាដោះស្រាយជម្លោះដែនសមុទ្រ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:ជីវិតនិងសង្គម
Tags: