មិនធម្មតាទេ! ម៉ូតសក់របស់ Bella Ranee អង្រួនបេះដូងអ្នកគាំទ្រឱ្យពេញចិត្តគ្រប់ៗគ្នា!

ថៃ៖ កញ្ញា Bella Ranee តារាសម្តែងដ៏ស្រស់ស្អាត និងកំពុងតែទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ។ នាងគឺជាតារាស្រីម្នាក់ដែលមានភាពលេចធ្លោ មើលទៅគួរឱ្យស្រឡាញ់ណាស់ទាំងរូបរាង មុខមាត់ កាយវិការក្រមិចក្រមើម គួរឱ្យខ្នាញ់។ បច្ចុប្បន្នសន្ទុះនៃការគាំទ្រទៅលើរូបនាងបានហក់ឡើងខ្ពស់ គួរឱ្យកត់សម្គាល់ ក្រោយពីបានចាប់ដៃគូសម្តែងរួមគ្នាជាមួយកម្លោះសង្ហា សម្បូរស្នេហ៍គឺលោក James Jirayu ដែលជាគូសាកសមគ្នាបំផុត។

ក្រលេកមកមើលការតុបតែងខ្លួនវិញ Bella Ranee ពិតជាមានភាពស្រស់ស្អាត និងទាន់សម័យឡូយឆាយអស្ចារ្យ ជាពិសេសគឺជាមួយនឹងស្ទាយម៉ូតសក់ថ្មីៗ របស់នាងជាច្រើនម៉ូត ដែលកំពុងតែអង្រួនបេះដូងអ្នកគាំទ្រឱ្យពេញចិត្តស្តូកគ្រប់ៗគ្នា ហើយនាំគ្នាកោតសរសើរមិនដាច់ពីមាត់មួយទៅមាត់មួយថា Bella ទោះធ្វើម៉ូតសក់ បែបណាក៏ស្រស់ស្អាតដែរ។ មិនថា ម៉ូតសក់វែកចំហៀង ទម្លាក់សក់សេះពីមុខ ចងបួងឡើងទៅលើទាំងអស់ ឬទម្លាក់ចុះក្រោមមូលរួចៗនៅខាងចុង ពុះសក់នៅ កណ្តាលក្បាលជាពីរចំណែកស្មើគ្មា ក្រងសក់ចេញជាម៉ូតបន្តិចៗជាម៉ូតបុរាណ ឬសម័យក៏នារីរូបស្រស់វ័យ២៦ឆ្នាំរូបនេះនៅតែស្អាតគ្មានចន្លោះ និងជាអាយដល (Idol) នៅក្នុងដួងចិត្តរបស់យុវវ័យក្មេងស្រីជាច្រើនាក់ឱ្យជ្រួលជ្រើមធ្វើស្ទាយម៉ូត សក់តាមនាង។

កញ្ញាមានថ្ពាល់ដ៏ស្រស់ផូរផង អមជាមួយនឹងស្នាមញញឹមជាប់ជានិច្ចមួយដួងនេះ ក៏ត្រូវបានអ្នកគាំទ្រសង្កេតឃើញថា ភាពស្រស់ស្អាតរបស់នាងដូច្នេះ ទោះជា តុបតែងលម្អដោយម៉ូតសក់បែបណា ប្រភេទណាក្តី ក៏នៅតែសាកសមដែរ ជាមួយនឹងទម្រង់មុខរបស់នាង។ ដោយរូបរាង និងស្ទីលម៉ូដសក់ទាន់សម័យ របស់នាង ប្រកបដោយភាពស្រស់ស្អាតនេះកំពុងតែធ្វើឱ្យតារាស្រីរូបនេះ កាន់តែឡើងកូដយ៉ាងខ្លាំង៕

ខាងក្រោមនេះជាកម្រងម៉ូតសក់របស់នាង Bella Ranee ព្រមទាំងកាយវិការ Cute Cute ពិតជាសាកសមនឹងស្ទីលម៉ូដសក់របស់នាងខ្លាំងណាស់ ឃើញហើយមិនសរសើរឯណាបាន៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload