ក្មេងប្រុសម្នាក់ដាច់ម្រាមដៃ៣ និងមេដៃ១ ក្រោយឆ្នាំងសាកទូរស័ព្ទផ្ទុះនៅនឹងដៃរបស់គេ​!

ក្មេងប្រុសម្នាក់បានបាត់បង់ម្រាមដៃ និងរងរបួសខ្លួនប្រាណច្រើនកន្លែងទៀត ក្រោយឆ្នាំងសាកទូរស័ព្ទបានផ្ទុះនៅក្នុងដៃរបស់គេ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសអាយុ ១២ ឆ្នាំ ម្នាក់ឈ្មោះ Zhou Xiao រស់នៅ Heilongjiang ប្រទេសចិន បានបាត់បង់ម្រាម និងមេដៃរបស់គាត់ នៅពេលគាត់យកដៃប៉ះឆ្នាំងសាកទូរស័ព្ទ ដែលត្រូវបានដោតចូលហ្វ្រីភ្លើង ។

Xiao និយាយថា មុនពេលកើតហេតុ រូបគេបានកំពុងព្យាយាមសេរ៉េទូរទស្សន៍ឲ្យដំណើរការល្អប្រសើរឡើងវិញ បន្ទាប់ពីអេក្រង់របស់បង្ហាញព្រិចៗ និងមិនច្បាស់ ។

ប៉ុន្តែ មិននឹកស្មាន នៅពេល Xiao ទៅប៉ះនឹងឆ្នាំងសាកដែលត្រូវបានដោតទៅនឹងហ្វ្រីភ្លើងក្បែរឌុយទូរទស្សន៍ ស្រាប់វាផ្ទុះឡើងតែម្តង ។

បំណែកបែកខ្ញែករបស់ឆ្នាំងសាកនេះ ប្រៀបបានដូចកាំបិតអីចឹង ដែលវាបានកាត់ផ្តាច់ម្រាមដៃរបស់ Xiao អស់៣ និងមេដៃស្តាំមួយ ។ មិនត្រឹមតែប៉ុណ្ណឹង Xiao ក៏ទទួលរងរបួសនៅត្រង់ជើង, ពោះ, ទ្រូង និងមុខ យ៉ាងដំណំទៀតផង ។

នៅពេលយាយតារបស់គេបានឮសូរសម្លេងផ្ទុះ ពួកគាត់ក៏បានប្រញាប់ប្រញាល់មកជួយ ។

Xiao ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Harbin Orthopaedic Hospital ដើម្បីព្យាបាលរបួស ។ ទោះបីក្រុមគ្រូពេទ្យអាចតភ្ជាប់ម្រាមដៃមួយចំនួនបាន, ក៏ពួកគេមិនទាន់ប្រាកដថា តើដំណើរការវះកាត់បានជោគជ័យ ឬ យ៉ាងណានោះទេ ៕


ក្មេងប្រុសម្នាក់ដាច់ម្រាមដៃ៣ និងមេដៃ១ ក្រោយឆ្នាំងសាកទូរស័ព្ទផ្ទុះនៅនឹងដៃរបស់គេ​!

«សត្វតិរច្ឆានក្បាលកញ្ចះ» ១ក្បាលចាប់ពង្រត់ក្មេងស្រីអាយុ១១ខែរំលោភអស់២ម៉ោងនៅឥណ្ឌា

ក្មេងប្រុសម្នាក់ដាច់ម្រាមដៃ៣ និងមេដៃ១ ក្រោយឆ្នាំងសាកទូរស័ព្ទផ្ទុះនៅនឹងដៃរបស់គេ​!

អ្នកនយោបាយជើងចាស់មួយរូបស្នើអន្តរាគមន៍បន្ទាន់ពីព្រះមហាក្សត្រចំពោះស្ថានការណ៍​នយោបាយកម្ពុជា