ថៅកែ​ទិញ​លក់​គ្រឿងបន្លាស់​រថយន្ត​ម្នាក់​ត្រូវ​តុលាការ​ឃុំខ្លួន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ ពី​បទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្ដី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ដើម្បី​ស៊ើបអង្កេត​ករណី​ឆបោក​ប្រាក់​ជាង​៦​លាន​ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អឿ អឿ​ន មាន​មុខរបរ​រកស៊ី​លក់​គ្រឿងបន្លាស់​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ យក​ទៅ​ធ្វើការ​សួរនាំ​ពាក់ព័ន្ធ​ទៅ​នឹង​បណ្ដឹង​រឿង​ឆ​បោកប្រាក់គេ​មាន​ចំនួន​រហូត​ដល់​ទៅ​៦​លាន​ដុល្លារ និង​ចេញ​សែក​អត់​សាច់ប្រាក់​ចំនួន​៨០​ម៉ឺន​ដុ​លា្ល​រ​ថែម​ទៀត ។

សូម​រំ​ឮ​កថា ចុ​ម​យក្ស ! បោក​លុយ​គេ​ជិត​៧​លាន​ដុល្លារ