ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​ជាង​១០​ក្រុម​ខក​ចិត្ត​មិន​បាន​ជួប​លោក ហ៊ុន សែន ដើម្បី​ផ្ដល់​ញត្តិ

ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្ត​មណ្ឌលគិរី ជាង ១០​ក្រុម ខកខាន​មិន​បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ ប្រជាពលរដ្ឋ​ខ្លះ​ខំ​ធ្វើ​ដំណើរ​ពី​ភូមិ​ឆ្ងាយ​មក​ដេក​រង់ចាំ​ផ្តល់​ញត្តិ និង​ខ្លះ​ទៀត​ចំណាយ​ពេល​ជិត​មួយ​ថ្ងៃ ដោយ​រំពឹង​ថា នឹង​បាន​ជួប​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន នៅ​តាម​ទី​សាធារណៈ ដូចជា​ទីផ្សារ​ជាដើម ដើម្បី​បញ្ជាក់​ពី​ទុក្ខ​លំបាក និង​កង្វល់​ប្រជាពលរដ្ឋ សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ។

លោក​អ្នក​នឹង​បាន​ស្ដាប់​លោក រដ្ឋាវិសាល រាយការណ៍​ព័ត៌មាន​នេះ​ផ្ទាល់​ពី​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ។ សូម​អរគុណ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។