ពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារ

6 Videos


បើគិតទៅតារាឯកស្រីរបស់ប៉ុស្តិ៍លេខ ៣ ម៉ាហ្គី រ៉ាស៊ី (Margie Rasri) ទើបតែប្រកាសទំនាក់ទំនងស្នេហាបើកចំហជាមួយកូនសេដ្ឋី លោក ប៉ក ផៈសៈកន មិនយូរប៉ុន្មានផង ទីបំផុតភ្លេចបើកៗ ពួកគេបានទាក់ទងគ្នាបានរយៈពេល ២ ឆ្នាំ ប្រកបដោយភាពផ្អែមល្ហែម។

ពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារ
សម្រាប់ពេលដ៏ពិសេសបែបនេះ លោក ប៉ក ផៈសៈកន មិនភ្លេចនាំ ម៉ាហ្គី រ៉ាស៊ី ទៅជប់លៀងទទួលទានអាហារបែបរ៉ូមែនទិកដើម្បីឆ្លងខួបស្នេហារយៈពេល ២ ឆ្នាំ។ មិនតែប៉ុណ្ណោះ លោក ប៉ក ផៈសៈកន ក៏បានត្រៀមបាច់ផ្កាដ៏ស្រស់ស្អាតដើម្បីផ្តល់ភាពភ្ញាក់ផ្អើលដល់ ម៉ាហ្គី រ៉ាស៊ី ហើយលោក ប៉ក ផៈសៈកន ថែមទាំងនិយាយថា រយៈពេលពីរឆ្នាំ កាន់តែធ្វើឱ្យស្នេហារបស់យើងកាន់តែរឹងមាំ។

ពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារ
ទស្សនិកជនសង្កេតឃើញថា ចាប់តាំងពួកគេប្រកាសពីទំនាក់ទំនងស្នេហា គេមិនធ្លាប់ឮព័ត៌មានរកាំរកូសពីគូស្នេហ៍មួយគូនេះឡើយ មានតែរឿងសប្បាយៗ និង ទិដ្ឋភាពផ្អែមល្ហែមតែប៉ុណ្ណោះ។

ពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារ
អាចនិយាយបាន ទោះជាពេលវេលារាប់អានគ្នាត្រឹមតែ ២ ឆ្នាំ ប៉ុន្តែភាពស្និទ្ធស្នាលរបស់ពួកគេទាំងពីរគឺស្ទើរតែស្មើគូស្នេហ៍ដែលមានរយៈពេលជាង ១០ ឆ្នាំ។ ម្យ៉ាងវិញទៀត ម៉ាហ្គី រ៉ាស៊ី និងសង្សារគឺចូលចិត្តទៅបង្កើតអនុស្សាវរីយ៍ និង មានដំណើរកម្សាន្តជាមួយគ្នាជាញឹកញាប់ ដូចជាមួយរយៈមុននេះពួកគេទើបតែមានដំណើរកម្សាន្តនៅកោះបាលី។

ពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារ
ឆ្លៀតក្នុងឱកាសនោះដែរ ម៉ាហ្គី រ៉ាស៊ី បានបង្ហើបពីអារម្មណ៍របស់នាងចំពោះលោក ប៉ក ផៈសៈកន ថា ភ្លេចបើកៗ រយៈពេល ២ ឆ្នាំ ដែលពួកយើងបានស្គាល់គ្នា អរគុណសម្រាប់អ្វីៗគ្រប់យ៉ាង។

ពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារ

ឆ្នាំនេះ គឺជាឆ្នាំដែលអូនមានសេចក្តីសុខ និង សប្បាយរីករាយបំផុត អរគុណដែលធ្វើទាំងជាបងប្រុសដ៏ល្អ ជាមិត្តដ៏ល្អ ជាគ្រូដ៏ល្អ ជាឪពុកដ៏ល្អ ជាអ្នកស្តាប់ដ៏អត់ធ្មត់ និង ជាសង្សារដ៏ល្អ ហើយក៏សុំបន្តធ្វើឱ្យបែបនេះទៀតណាបង ប៉ក។ ស្តាប់ហើយពិតជាមានសេចក្តីសុខជំនួស ម៉ាហ្គី រ៉ាស៊ី ខ្លាំងណាស់៕ ខេរី (ប្រភព៖ អឹមថៃ)

ពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារ

ពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារ

ពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារពិតជាផ្អែមល្ហែមណាស់៖ ម៉ាហ្គី រ៉ាស៊ី ឆ្លងខួបស្នេហារយៈ ២ ឆ្នាំ ជាមួយសង្សារ