ឆ្មក់​ចុះ​បង្ក្រាប​ជនសង្ស័យ​៤​នាក់ ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត បាន​ដឹកនាំ​កម្លាំង​ឆ្មក់​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន​០៤​នាក់​(​ស្រី​ម្នាក់​) កាលពី​ថ្ងៃ​ទី​១៤ ​កញ្ញា ២០១៦ វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល នៅផ្ទះ​ជួល​ក្នុង​បន្ទប់​លេខ​២០៧ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង ស្ថិត​ក្នុងភូមិ​តា​បឹ​ប សង្កាត់​បា​វិត ក្រុង​បា​វិត​។

បើ​តាម​មន្ត្រី​នគរបាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប មាន​ប្រជាពលរដ្ឋ​ល្អ​រាយការណ៍​ថា មាន​ករណី​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​លេខ​២០៧ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ក្រុង​បា​វិត​។ ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម លោកអធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ចុះ​ទៅ​បង្ក្រាប​ដល់​កន្លែង​កើតហេតុ ជា​លទ្ធផល បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់​(​ស្រី​ម្នាក់​) ដែល​មានឈ្មោះ​ដូច​ខាងក្រោម

១.​ឈ្មោះ អ៊ូ ដា​នី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩១​ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ​រោងចក្រ​អេ អិន ជេ  មាន​ទីលំនៅ​ភូមិ​ស្វាយប៉ោ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ២.​ឈ្មោះ បឿន សា​រ៉េ​ន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៦ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ស្វាយប៉ោ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ៣.​ឈ្មោះ ចាន់ សា​វ៉ែន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩១ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ស្វាយប៉ោ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ៤.​ឈ្មោះ ផូ ស្រី​ពេជ្រ ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩៨ ជនជាតិ​ខ្មែ រ​មុខរបរ​បុគ្គលិក​កាស៊ីណូ​(​ជីវី​ន​)​មាន​ទីលំនៅ​ភូមិ​បឹង​ងោ​ល ឃុំ​ទឹកល្អក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មក​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ដើម្បី​ធ្វើការ​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន លទ្ធផល​នៃ​ការ​ធ្វើតេស្ដ​ទឹកនោម​(​វិជ្ជមាន​)​។ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ អ៊ូ ដា​នី ឆែក​នៅ​លើ​ដងខ្លួន​រក​ឃើញ​វត្ថុ​តាង​ម្សៅ​ក្រាម​ព៌​ណ​ស​(​ម៉ា​ទឹក​ក​)​ចំនួន​០១​កញ្ចប់​ធំ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​។ ក្រោយ​ពី​ធ្វើការ​សាកសួរ​ចប់​ផ្អែក​តាម​ចម្លើយ​សារភាព​រួម​ទាំង​វត្ថុ​តាង សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី ៕