តារាចម្រៀង យក់ ឋិតរដ្ឋា ដឹកដៃស្វាមី និង កូនទៅដើរលេងនៅប្រទេសកូរ៉េ!

6 Videos


ទោះជាមានការងាររវល់ច្រើនទាំងក្នុងសិល្បៈនិងជំនួញក៏ពិតមែន តែតារាចម្រៀង យក់ ឋិតរដ្ឋា នៅតែចំណាយពេលនាំក្រុមគ្រួសារទៅដើរកំសាន្តនៅក្រៅប្រទេស។មានការនិយាយថា តារាចម្រៀងប្រចាំ ផលិតកម្មហង្សមាសរូបនេះចង់បង្កើតអនុស្សាវីរីយ៍និងភាពផ្អែមល្ហែមជាមួយស្វាមីអោយបានច្រើន។តោះ ទៅមើលរូបភាព Sweet Sweet របស់យក់ ឋិតរដ្ឋា និងស្វាមីទាំងអស់គ្នា។

តារាចម្រៀង យក់ ឋិតរដ្ឋា ដឹកដៃស្វាមី និង កូនទៅដើរលេងនៅប្រទេសកូរ៉េ!

កាលពីពេលថ្មី!នេះៗយក់ ឋិតរដ្ឋា និងស្វាមី លោក ឃុំ ប៊ុណ្ណាដែតនិងកូនប្រុសបាននាំគ្នាទៅ ដើរកំសាន្តនៅប្រទេសកូរ៉េខាងត្បូងយ៉ាងសប្បាយរីករាយ។ពួកគេបានចំនាយពេលជាច្រើនថ្ងៃដើម្បីដើរកំសាន្តនិងថតរូបស្អាតៗនៅក្នុងប្រទេសមួយនេះ។ពីមួយថ្ងៃទៅមួយថ្ងៃប្តីប្រពន្ធមួយគូរនេះកាន់តែមានផ្អែមល្ហែមទោះបីពួកគេរៀបការ រយៈពេលច្រើនឆ្នាំនិងមានកូនដល់ទៅពីរក្តី។ក្នុងនោះឃុំ ប៊ុណ្ណាដែត បាន និយាយថា«សុំប្រើពេលសម្រាប់ខ្លួនឯងនិងគ្រួសារខ្លះព្រោះពីមុនចំនាយពេលអត់ប្រយោជន៍ជាមួយគេ ច្រើនពេក…»។

តារាចម្រៀង យក់ ឋិតរដ្ឋា ដឹកដៃស្វាមី និង កូនទៅដើរលេងនៅប្រទេសកូរ៉េ!

កន្លងមកប្តីប្រពន្ធមួយគូរនេះតែងតែ ចំណាយពេលដើរកំសាន្តនៅបណ្តារប្រទេសជិតខាង។មានការបង្ហើបថាទោះជាមានការងារច្រើនក្តី តែប្តីប្រពន្ធមួយគូរនេះចង់មានពេលវេលានៅជាមួយគ្នាអោយបានច្រើនទើបពួកគេសម្រេចទុកការងារមួយឡែក និងចេញទៅកំសាន្តនៅក្រៅប្រទេស។ ចុងក្រោយនេះ យក់ ឋិតរដ្ឋា មានសកម្មភាពសិល្បៈនិងបទចម្រៀងថ្មីៗជាបន្តបន្ទាប់។តែយ៉ាងណា ប្រជាប្រិយភាពរបស់នាងហាក់មិនស្ទុះឡើងដូចកាលប៉ុន្មានឆ្នាំមុននោះទេ៕ ចេនី
តារាចម្រៀង យក់ ឋិតរដ្ឋា ដឹកដៃស្វាមី និង កូនទៅដើរលេងនៅប្រទេសកូរ៉េ!តារាចម្រៀង យក់ ឋិតរដ្ឋា ដឹកដៃស្វាមី និង កូនទៅដើរលេងនៅប្រទេសកូរ៉េ!តារាចម្រៀង យក់ ឋិតរដ្ឋា ដឹកដៃស្វាមី និង កូនទៅដើរលេងនៅប្រទេសកូរ៉េ!តារាចម្រៀង យក់ ឋិតរដ្ឋា ដឹកដៃស្វាមី និង កូនទៅដើរលេងនៅប្រទេសកូរ៉េ!