អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ជាង​២០​នាក់​លើ​គ្នា​មក​តវ៉ា​សុំអោយ​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​​ករណី​ក្រុមហ៊ុន​ខ្សាច់​នួន​សា​រុំ ហាមឃាត់​និង​ចាប់​រថយន្ត​ដឹក​ខ្សាច់​មិន​អោយធ្វើ​អាជីវកម្ម​

ខេត្តកំពង់ឆ្នាំង៖ អ្នកបើកបររថយន្តដឹកខ្សាច់ជាង២០នាក់នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បានលើកគ្នាមកសុំជួបលោកអភិបាលខេត្ត សុំឲ្យជួយដោះស្រាយករណីកងរាជអាវុធហត្ថខេត្តចាប់រថយន្តដឹកខ្សាច់១គ្រឿង និងម៉ាស៊ីនបូមខ្សាច់២គ្រឿង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ និងករណីក្រុមហ៊ុននួនសារុំ ហាមឃាត់មិនអោយពួកគាត់ដឹកខ្សាច់លក់នៅក្នុងក្រុងកំពង់ឆ្នាំង។

លោក មឿន ចាន់នី អាយុ៤៣ឆ្នាំ រស់នៅភូមិត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាអ្នកបើកបររថយន្តដឹកខ្សាច់លក់ ជាតំណាងអ្នកបើកបររថយន្តដឹកខ្សាច់ប្រមាណ៥០នាក់ បាននិយាយឲ្យដឹងថា៖ កន្លងមកក្រុមហ៊ុននួយសារុំ មានទីតាំងនៅជាប់តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានហាមឃាត់មិនឲ្យពួកគាត់ដឹកខ្សាច់ពីក្រៅមកចូលលក់នៅក្នុងក្រុងកំពង់ឆ្នាំងឡើយ ដោយលើកឡើងថាគាត់មានអាជ្ញាប័ណ្ណបូមខ្សាច់ លក់ខ្សាច់ពីក្រសួងឧស្សាហកម្ម បើពួកគាត់ចង់ដឹកខ្សាច់លក់ត្រូវមកទិញខ្សាច់ពីគាត់យកទៅលក់ទៅក្នុង១ឡានថ្លៃ១០ម៉ឺនរៀល។

img_20160915_115441

បញ្ហានេះពួកគាត់ជាអ្នកបើកបររថយន្តរកស៊ីដឹកខ្សាច់លក់ជាយូរឆ្នាំមកហើយលើកឡើងថា៖កន្លងមកគាត់បានទិញខ្សាច់ពីតាមស្រែ ឬទិញពីអ្នកបូមខ្សាច់លក់តាមជនបទក្នុង១ឡានថ្លៃតែ៤ម៉ឺនរៀល តែប៉ុ ណ្ណោះ ហើយដឹកយកមកលក់ឲ្យគេបានថ្លៃតែ១០ម៉ឺនរៀលដែរ បើលក់លើសនេះគ្មានអ្នកណាទិញទេដូច្នេះអោយពួកគាត់ទិញពីក្រុមហ៊ុននួនសារុំ តើលក់ម្តេចបានទៅ។ ដោយឡែកកាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៦ លោកនួនសារុំ បាននាំសមត្ថកិច្ចប៉េអឹមខេត្តតៅចាប់យកឡានដឹកខ្សាច់គាត់ (មឿន ចាន់នី) ១គ្រឿងមកទុកនៅក្នុងទីបញ្ញជាការកងរាជអាវុធហត្ថខេត្តទៀត ហេតុនេះហើយទើបពួកគាត់លលើគ្នាមកសុំអោយលោកអភិបាលខេត្តជួយដោះស្រាយ។

img_20160915_113817

ចំណែកលោក ស៊ីវ ចន្ថា អាយុ៤៥ឆ្នាំ នៅភូមិត្រពាំងម្លូ និងលោក យីម រីណា អាយុ៣៧ឆ្នាំ នៅភូមិបន្ទាយព្រាល ជាអ្នកបូមខ្សាច់លក់នៅភូមិត្រពាំងម្លូ ឃុំក្រាំងស្គារ ស្រុកទឹកផុស បានអោយដឹងថា៖ កាលពីម៉ោយ១១និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា លោកនួនសារុំ បាននាំមន្ត្រីកងរាជអាវុធហត្ថខេត្ត ទៅចាប់ ដកហូតយកម៉ាស៊ីនបូមខ្សាច់ពួកលោក២គ្រឿងមកទុកនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តឈប់អោយធ្វើអាជីវក្មបូមខ្សាច់។ ពួកលោ កបានបញ្ជាក់ថា៖ អាជីវកម្មបូមខ្សាច់នេះពួកលោកកំពុងរត់ការសុំទៅក្រ សួងតាំងពីចុងឆ្នាំ២០១៥ តែបុំទាន់ឃើញអាជ្ញាបណ្ណ័ធ្លាក់មកនៅឡើយ ដូច្នេះហើយទើបពួកលោកមកសុំអោយលោកអភិបាលខេត្តជួយដោះស្រាយ អោយប្រជារាស្ត្រតូចតាចមានមុខរបររកស៊ីចិញ្ចឹមជីវិតផង។

img_20160915_113045

ទាក់ទងនិងបញ្ហានេះ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងឋាមពលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា៖ ថ្មីៗនេះនៅទូទាំងប្រទេស ក្រសួងរ៉ែនិងឋាមពល បានអោយមន្ទីរជំនាញសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យបិតអាជីវកម្មបូមខ្សាច់អាណាធិបតេយ្យទាំងអស់ គឺអនុញ្ញាតអោយបូមខ្សាច់ លក់ខ្សាច់តែក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ័តែប៉ុណ្ណោះ។ ទាក់ទាង់និងការតវ៉ារបស់អ្នកបើកបររថយន្តដឹកខ្សាច់ និងអ្នកបូមខ្សាច់ខាងលើ លោកនិងហៅពួកគាត់ទៅមន្ទីររ៉ែ និងឋាមពលខេត្ត ដើម្បីធ្វើការអប់រំអោយពួកគាត់យល់ ហើយបើចង់រកស៊ីបូមខ្សាច់លក់ខ្សាច់ពួកគាត់ត្រូវមានអាជ្ញាបណ្ណ័ពីក្រសួង។

ដោយឡែករថយន្តដឹកខ្សាច១គ្រឿង និងម៉ាស៊ីនបូមខ្សាច់ខុសច្បាប់២គ្រឿង ក្រោយពីធ្វើការអប់រំនិងធ្វើកិច្ចសន្យាហើយ លោកនិងឆ្លងយោបល់ទៅលោកអភិបាលខេត្ត សុំអោយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តដោះលែងវិញ។

ចំណែកលោកនួនសារុំ ក្រុមហ៊ុនបូមខ្សាច់វិញបានអោយដឹងថា៖ រឿងនេះលោកគ្រាន់តែជាអ្នករកស៊ីគោរពច្បាប់ម្នាក់គ្មានសិទ្ធចុះទៅចាប់អ្នកណានោះទេ បញ្ហាខាងលើនេះលោកគ្រាន់តែសមត្ថកិច្ចសុំអោយលោកសហការជួយចុះទៅចង្អុលបង្ហាញទីតាំម៉ាស៊ីនបូមខ្សាច់អត់ច្បាប់តែប៉ុណ្ណោះ៕ ( រិទ្ធិ ជ័យ )