ហួសចិត្ត ឪពុកក្មេកលួចម៉ូតូកូនប្រសារ

6 Videos


មានរឿងគួរឱ្យហួសចិត្តបំផុតមួយបានកើតឡើង ដែលបុរសជាឪពុកក្មេក បានប្រើ ឧបាយកល ដើម្បីចង់បានម៉ូតូរបស់កូនប្រសារប្រុសយកទៅបញ្ចាំយកលុយចាយ ក្រោយមកត្រូវតាមស្រាវជ្រាវរហូតចាប់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

ឪពុកក្មេកដែលជា ជនសង្ស័យមានឈ្មោះភុំ ភន ភេទប្រុស អាយុ៤៦ឆ្នាំ ជាកសិករ មានទីលំនៅក្នុង ភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចដកហូត វត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ គ្មានស្លាកលេខ ដែលជារបស់កូនប្រសាប្រុស។ ចំណែកជនរងគ្រោះជាកូនប្រសាប្រុសឈ្មោះសឿ ជីម បានធ្វើការដាក់ ពាក្យបណ្តឹងដល់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។
ហួសចិត្ត ឪពុកក្មេកលួចម៉ូតូកូនប្រសារ
មុនពេលកើតហេតុ ជនសង្ស័យបានប្រើល្បិច ដោយនិយាយប្រាប់ឈ្មោះសឿ ជីម ជាកូនប្រសាថា ប្រពន្ធឯងមានណាត់ប្រុស នៅចំណុចទួលតាជា ចម្ងាយពីផ្ទះ១៥០ម៉ែត្រ ។ បន្ទាប់មក ត្រូវកូនប្រសារនោះ បានជិះម៉ូតូទៅទុកកន្លែងដែលឪពុកក្មេកបានប្រាប់នោះ ។ រួចហើយក៏ដើរសំដៅតាមទៅលបមើលប្រពន្ធ ប៉ុន្តែមិនបានឃើញប្រពន្ធនៅជាមួយប្រុសណាទេ ក៏ត្រឡប់ទៅកន្លែងទុកម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូតែម្តង ។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ឈ្មោះសឿ ជីម បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ច ទទួលបណ្តឹងភ្លាម ក៏ធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញាខាងលើ នាំមកសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូកូនប្រសារមែន ដោយយកទៅបញ្ចាំគេ នៅភូមិកំពុងទ្រា ឃុំស្អាងភ្នំបានប្រាក់ចំនួន600.000រៀល ៕
សុថាត់

ហួសចិត្ត ឪពុកក្មេកលួចម៉ូតូកូនប្រសារ