ស្ងាត់ៗតារាសម្តែង កែវ ស្រីនាង ក្លាយជាអ្នកលក់នំបញ្ចុកនិងបុកល្ហុងតាមអនឡាញ!

6 Videos


បន្ទាប់ពីស្ងប់ស្ងាត់សកម្មភាពក្នុងសិល្បៈមួយរយៈមក ថ្មីៗនេះគេសង្កេតឃើញតារាសម្តែងរូបស្រស់ មុខស្រទន់ កែវ ស្រីនាង បានបន្ថែមមុខរបរឬអាជីពថ្មីជាអ្នកលក់នំបញ្ចុកនិងបុកល្ហុងតាមអនឡាញ ដែលពេលនេះ កំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិនជន។

ស្ងាត់ៗតារាសម្តែង កែវ ស្រីនាង ក្លាយជាអ្នកលក់នំបញ្ចុកនិងបុកល្ហុងតាមអនឡាញ!

កែវ ស្រីនាង ត្រូវបានគេចាត់ទុកជាតារាសម្តែងស្រី ដែលមានរូបសម្រស់ស្រស់ស្អាតនិងមានសមត្ថ ភាពខ្ពស់ក្នុងការសម្តែង។តែចុងក្រោយនេះ កែវ ស្រីនាង ហាក់មិនសូវរវីរវល់ជាមួយនិងការងារសន្សំ ប្រាក់ល្អិតបែបនេះឡើយ។យូរៗម្តង ទើបនាងលេចមុខនៅក្នុងរឿងខ្នាតធំនិងរឿងភាគទូរទស្សន៍។

ស្ងាត់ៗតារាសម្តែង កែវ ស្រីនាង ក្លាយជាអ្នកលក់នំបញ្ចុកនិងបុកល្ហុងតាមអនឡាញ!

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជននិងមិត្តភក្តិនៅក្នុងសិល្បៈមានការចាប់អារម្មណ៍ខ្លាំងនោះ គឺនៅពេលឃើញតារាស្រី ដែលមានរូបសម្រស់ ស្រស់សោភា កែវ ស្រីនាង ក្លាយជាអ្នកលក់នំបញ្ចុក បុកល្ហុងនិងបាយមាន់ នៅតាមអនឡាញ។ក្នុងនោះក៏មានការសរសើរថា កែវ ស្រី នាង មានជីវ ភាពធូរធារនិងប្រាក់ចាយមិនអស់ហើយ នៅបង្កើតមុខរបរបែបនេះទៀត។

ស្ងាត់ៗតារាសម្តែង កែវ ស្រីនាង ក្លាយជាអ្នកលក់នំបញ្ចុកនិងបុកល្ហុងតាមអនឡាញ!

មួយរយៈចុងក្រោយនេះ គេបានកត់សំគាល់ឃើញមុខរបស់លក់ផលិតផល នៅតាមអនឡាញហាក់កំពុងពេញនិយមពីសំណាក់តារាៗក្នុងសិល្បៈដែលអ្នកខ្លះលក់ផលិតផលរក្សាសម្រស់ សម្លៀកបំពាក់ ដំណាប់អំពិល ផ្អកនិងបាយ កម្ម៉ង់ជាដើម។

ស្ងាត់ៗតារាសម្តែង កែវ ស្រីនាង ក្លាយជាអ្នកលក់នំបញ្ចុកនិងបុកល្ហុងតាមអនឡាញ!

សព្វថ្ងៃ កែវ ស្រីនាង កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមីបរទេសនិងកូនស្រីម្នាក់។នាង មិនមានបំណងយកកូនបន្ថែមទៀតនោះទេ ដោយសារសុខភាពរបស់នាងមិនអំណោយផល៕
ចេនី

ស្ងាត់ៗតារាសម្តែង កែវ ស្រីនាង ក្លាយជាអ្នកលក់នំបញ្ចុកនិងបុកល្ហុងតាមអនឡាញ!ស្ងាត់ៗតារាសម្តែង កែវ ស្រីនាង ក្លាយជាអ្នកលក់នំបញ្ចុកនិងបុកល្ហុងតាមអនឡាញ!ស្ងាត់ៗតារាសម្តែង កែវ ស្រីនាង ក្លាយជាអ្នកលក់នំបញ្ចុកនិងបុកល្ហុងតាមអនឡាញ!ស្ងាត់ៗតារាសម្តែង កែវ ស្រីនាង ក្លាយជាអ្នកលក់នំបញ្ចុកនិងបុកល្ហុងតាមអនឡាញ!ស្ងាត់ៗតារាសម្តែង កែវ ស្រីនាង ក្លាយជាអ្នកលក់នំបញ្ចុកនិងបុកល្ហុងតាមអនឡាញ!