iPhone 7 ពណ៌​ខ្មៅ​រលោង​ប្រើ​បាន​ពីរ​ថ្ងៃ​ ស្រាប់​តែ​ឆ្កូត

ពណ៌​ខ្មៅ​រលោង​បាន​ក្លាយ​ជា​ពណ៌​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ក្នុង​ចំណោម​ជម្រើស​ពណ៌​ទាំង​ប្រាំ​របស់​ iPhone 7 និង​ 7 Plus។ យ៉ាង​ណា​ក្ដី​ភាព​រលើប​រលោង​នេះ​ធ្វើ​ឲ្យ​វា​ងាយ​​នឹង​មាន​ស្នាម​ឆ្កូត​ទៅវិញ។

 

iPhone 7 ពណ៌​ខ្មៅ​រលោង​ប្រើ​បាន​ពីរ​ថ្ងៃ​ ស្រាប់​តែ​ឆ្កូត

រូបតំណាង

 

អ្នក​ប្រើ​ប្រាស់​ Blogger មួយ​រូប​ឈ្មោះ​ John Gruber បាន​ចែក​រំលែក​​បទ​ពិសោធន៍​ខ្លះៗ លើ​ Blog របស់​ខ្លួន​ទាក់​ទង​ iPhone ជំនាន់​ថ្មី​ ក្រោយ​ពី​បាន​ប្រើ​ iPhone 7 ពណ៌​ខ្មៅ​រលោង​អស់​រយៈ​ពេល​ ២ ថ្ងៃ​រួច​មក។ John ឲ្យ​ដឹង​ថា​​ ក្រោយ​ពី​ប្រើ​​​ដោយ​ប្រុង​ប្រយ័ត្ន​បាន​​ត្រឹម​ពីរ​ថ្ងៃ​ផ្ទៃ​ខាង​ក្រោយ​របស់​ iPhone 7 ពណ៌​ខ្មៅ​រលោង ឃើញ​មាន​ស្នាម​ឆ្កូត​ជា​ច្រើន​កន្លែង។

 

iPhone 7 ពណ៌​ខ្មៅ​រលោង​ប្រើ​បាន​ពីរ​ថ្ងៃ​ ស្រាប់​តែ​ឆ្កូត

លោក​ John Gruber

 

ត្បិត​ថា​ iPhone 7 ពណ៌​ខ្មៅ​រលោង​នេះ​ងាយ​ឆ្កូត​មែន​ពិត​ ប៉ុន្តែ​ John នៅ​តែ​ស្រឡាញ់​ចូល​ចិត្ត​ពណ៌​នេះ​ជាង​ បើ​ប្រៀប​ទៅ​នឹង​ជម្រើស​ពណ៌​ខ្មៅ​ធម្មតា និង​ ពណ៌​ឯ​ទៀត។ Apple ធ្លាប់​បាន​ដាស់​តឿន​រួច​មក​ហើយ​ថា​ iPhone 7 ពណ៌​ខ្មៅ​រលោង​ងាយ​នឹង​​ឆ្កូត​ណាស់​ ហេតុ​នេះ​ក្រុមហ៊ុន​ណែនាំ​ឲ្យ​ប្រើ​សម្បក​​ដើម្បី​ការពារ៕
​​
​​

ចុច​អាន៖ ទស្សនា​វីដេអូ​​បើក​ប្រអប់​ iPhone 7 និង 7 Plus ដំបូង​គេ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ thegioididong