កំហឹង​អារក្ស​ (​ភាគ​បញ្ចប់)

ភាគ​បញ្ចប់

រាជបុរស​ចាប់ផ្ដើម​អធិប្បាយ​ថា៖
«​ឱ​ស្ត្រី​ដ៏​ស្អាត​អើយ​! នគរ​នេះ​តាម​ពិត​ដើម​ឡើយ​ សោយរាជ្យ​ដោយ​ព្រះបិតា​យើង​! ពេល​នេះ​ទ្រង់​កំពុង​សម្រាក​ជា​ថ្ម!»
​ខ្ញុំ​សួរ​វិញ​ទាំង​ទទួល​អារម្មណ៍​ពី​រឿង​អកុសល​នេះ ​ទុក​ដូច​ជា​រឿង​របស់​ខ្លួនឯង​ពិតៗ​៖
«​ហេតុ​អី​?​ តើ​មេ​ធ្មប់​ណា​ដែល​មាន​មន្តអាគម​កំណាច ​រហូត​ដល់​ជប់​ព្រះ​ជាយា​ និង​ព្រះរាជា​រហូត​ក្លាយ​ទៅ​ជា​ដុំ​សិលា?!»

 

​ទ្រង់​មាន​បន្ទូល​មក​វិញ​ភ្លាម​ដែរ​ថា៖
«​នាង​អើយ! គឺ​នគរ​ទាំង​មូល​តែ​ម្ដង​ដែល​បាន​ក្លាយ​ទៅ​ជា​ថ្ម!»
​ឃើញ​ខ្ញុំ​លែង​ហូប​ចុក​ ព្រោះ​ពិបាក​ចិត្ត ​ទ្រង់​បាន​រៀបរាប់​ឱ្យ​ដឹង​ថា៖
«​ដើម​ឡើយ ប្រជារាស្ត្រ​ទូទាំង​នគរ​​នេះ​​​បាន​គោរព​សាសនា​ផ្សេង ដែល​បូជា​ព្រះ​អគ្គី​ជា​គោល! ​ពេល​យើង​មាន​ព្រះជន្ម​៧​វស្សា​ ព្រះរាជ​បិតា​បាន​ស្វះស្វែង​រក​គ្រូ​នានា​មក​បង្រៀន​គម្ពីរ​ធម៌ និង​សាសនា​នេះ​ដល់​យើង! កាល​ណោះ​មាន​យាយ​ចាស់​ម្នាក់​ដែល​បាន​ចូល​សាលា​ជំនុំ ​ហើយ​បង្ហាញ​ពី​តម្រិះ​ជ្រាលជ្រៅ ​ធ្វើ​ឱ្យ​ព្រះបិតា​និង​មាតា​សព្វ​​ព្រះទ័យ ​ប្រគល់​ការ​សិក្សា​របស់​យើង​ទៅ​ឱ្យ​លោក​យាយ​នោះ! ដោយ​លួច​លាក់ លោក​យាយ​នោះ​តែងតែ​បង្រៀន​យើង​ពី​គម្ពីរ​កូរ៉ា​ន់​របស់​ឥស្លាម ដែល​ផ្ទុយ​ស្រលះ​នឹង​សាសនា​គោល​របស់​នគរ​!

 

​លោក​យាយ​តែងតែ​ផ្កាំ​ថា យើង​នេះ​ហើយ​ជា​បុគ្គល​តែ​មួយ​អាច​ស្រោចស្រង់​នគរ​នេះ​ពី​មហន្តរាយ​ដោយ​សាសនា​អគ្គី​បាន!​ ​យើង​នៅ​ក្មេង​សេចក្ដី មិន​ដែល​ខ្វល់​អ្វី​ដែល​ហៅថា​មហន្តរាយ​នោះ​ឡើយ ប៉ុន្តែ​ហេតុ​តែ​មាន​និស្ស័យ​ខ្ពស់ យើង​បាន​រៀន​ចេះ​ចាំ​សឹងតែ​ទាំងអស់ ហើយ​ក្នុង​ភាព​លឿន​រហ័ស ធ្វើ​ឱ្យ​លោក​យាយ​ពេញ​ចិត្ត​យើង​ជា​ពន់ពេក!

​ពេល​ដែល​យើង​រៀន​ចេះ​សព្វ​ក៏​ដល់​ពេល​ដែល​ត្រូវ​អភិសេក​មហេសី!​ ​លោកយាយ​បាន​ស្លាប់​ទៅ ទុក​នូវ​គម្ពីរ​កូរ៉ា​ន់​ចងដៃ​យើង​ជា​សម្ងាត់!​ ​ប៉ុន្តែ​យប់​ដ៏​អាស្រូវ​មួយ​ពិតជា​បាន​កើត​មាន​ឡើង​ដល់​ន​គរ​របស់​យើង! អារក្ស​កំណាច​មួយ​ដែល​បាន​ឆ្លង​កាត់​ទី​នេះ​ បាន​ចុះ​មក​ដាក់​បណ្ដាសា​ឱ្យ​របស់​មាន​ជីវិត​​ទូទាំង​នគរ​ក្លាយទៅជា​ថ្ម​ លែង​កម្រើក​ក្នុង​ពេល​ត្រឹម​តែ​បី​ថ្ងៃ ទោះបីជា​រាស្ត្រ​ខំ​ប្រឹង​បូជា​ភ្លើង​យ៉ាង​ណា​ នៅ​តែ​មិន​អាច​បន្សាប​មន្តអាគម​ខ្មៅ​បាន លើកលែង​តែ​យើង​ម្នាក់​ដែល​អាច​សូត្រ​តាម​គម្ពីរ​ធម៌​ឥស្លាម​គេច​បាន​ពី​គ្រោះ​នោះ​ជា​រៀង​រហូត​មក​!»

 

ចុច​ត្រង់​នេះ​អាន​ភាគ​បញ្ចប់…

 

កំហឹង​អារក្ស​ (​ភាគ​បញ្ចប់)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ