Canon M5​ ​កាមេរ៉ា​ថ្មី​ ​ស្រួល​ប្រើ​ ​អ្នក​ធម្មតា​ក៏​ថត​ស្អាត​ដូច​អ្នក​ជំនាញ

M5​ ​ជា​កាមេរ៉ា​ប្រភេទ​ ​Mirrorless​ ​ដែល​ ​Canon​ ​ទើប​បង្ហាញ​ជា​ផ្លូវ​ការ​ ​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ ​អម​ការ​រចនា​ដ៏​ទាក់ទាញ​ ​រំលេច​ដោយ​មុខងារ​ប្រើប្រាស់​ដ៏​សាមញ្ញ​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​វ័យ។

 

Canon M5​ ​កាមេរ៉ា​ថ្មី​ ​ស្រួល​ប្រើ​ ​អ្នក​ធម្មតា​ក៏​ថត​ស្អាត​ដូច​អ្នក​ជំនាញ

 

Canon M5​ ​មាន​បច្ចេកវិទ្យា​ ​dual pixel​ ​បន្ទះ​ ​Chip​ ​Digi 7​ ​និង​ ​Sensor​ ​ប្រភេទ​ ​APS-C​ ​ដែល​មាន​កម្រិត​ចាប់​រូបភាព​ ​២៤,២​ ​មេហ្គាភិចសែល​ ​ចំណុច​ចាប់​រូប​ស្វ័យប្រវត្តិ​ ​cross-type​ ​៤៩​ ​គ្រាប់​ ​ISO​ ​ចន្លោះ​ពី​ ​១០០​ ​ដល់​ ​២៥ ៦០០​ ​និង​អាច​ចាប់​រូប​បាន​ ​៧​ ​សន្លឹក​ក្នុង​មួយ​វិនាទី​ ​ពេល​ ​continuous autofocus​ ​និង​ចាប់​បាន​ ​៩​ ​សន្លឹក​ ​ពេល​អត់​ ​continuous autofocus ។ លើស​ពី​នេះ​ ​M5​ ​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ ​1080p​ ​ជា​មួយ​ល្បឿន​ ​60​ ​frames​ ​ក្នុង​មួយ​វិនាទី។

 

ផ្នែក​ខាង​ក្រៅ​ ​M5​ ​មាន​អេក្រង់​ ​LCD​ ​Touch Screen​ ​កម្រិត​ពណ៌​ ​១,៦លាន​ ​ទំហំ​ ​៣,២អ៊ីញ​ ​ហើយ​អាច​បត់​ទៅ​លើ​ ​៨៥​ ​ដឺក្រេ​ ​និង​ចុះ​ក្រោម​ ​១៨០​ ​ដឺក្រេ។ ចំពោះ​តម្លៃ​របស់​ ​M5​ ​មាន​ប្រមាណ​ ​១ ៥០០​ ​ដុល្លារ​ ​(តម្លៃ​បរទេស)​ ​ដោយ​គិត​ទាំង​ ​Lens​ ​18-150mm​ ​f3.5-6.3​ ​IS​ ​ហើយ​​អាច​ចេញ​លក់​នា​ខែ​ធ្នូ​ ​២០១៦៕

 

Canon M5​ ​កាមេរ៉ា​ថ្មី​ ​ស្រួល​ប្រើ​ ​អ្នក​ធម្មតា​ក៏​ថត​ស្អាត​ដូច​អ្នក​ជំនាញ

 

Canon M5​ ​កាមេរ៉ា​ថ្មី​ ​ស្រួល​ប្រើ​ ​អ្នក​ធម្មតា​ក៏​ថត​ស្អាត​ដូច​អ្នក​ជំនាញ

 

Canon M5​ ​កាមេរ៉ា​ថ្មី​ ​ស្រួល​ប្រើ​ ​អ្នក​ធម្មតា​ក៏​ថត​ស្អាត​ដូច​អ្នក​ជំនាញ

 

Canon M5​ ​កាមេរ៉ា​ថ្មី​ ​ស្រួល​ប្រើ​ ​អ្នក​ធម្មតា​ក៏​ថត​ស្អាត​ដូច​អ្នក​ជំនាញ

 

Canon M5​ ​កាមេរ៉ា​ថ្មី​ ​ស្រួល​ប្រើ​ ​អ្នក​ធម្មតា​ក៏​ថត​ស្អាត​ដូច​អ្នក​ជំនាញ

 

Canon M5​ ​កាមេរ៉ា​ថ្មី​ ​ស្រួល​ប្រើ​ ​អ្នក​ធម្មតា​ក៏​ថត​ស្អាត​ដូច​អ្នក​ជំនាញ

 

Canon M5​ ​កាមេរ៉ា​ថ្មី​ ​ស្រួល​ប្រើ​ ​អ្នក​ធម្មតា​ក៏​ថត​ស្អាត​ដូច​អ្នក​ជំនាញ

 

 

អាន​បន្ត​ ​៖​ តេស្ត​កាមេរ៉ា​ ​iPhone 7​ ​និង iPhone​​ ជំនាន់​ដំបូង​ ​លទ្ធផល​ខុស​គ្នា​ស្រឡះ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​verge