ខ្ញុំ​មាន​ផ្ទៃពោះ តើ​អាច​ត្រាំ​ទឹក​ក្តៅ​ទឹកត្រជាក់ និង​សូ​ណា​បាន​ទេ​?

ខ្ញុំ​មាន​ផ្ទៃពោះ តើ​អាច​ត្រាំ​ទឹក​ក្តៅ​ទឹកត្រជាក់ និង​សូ​ណា​បាន​ទេ​?

​មានរឿង​ច្រើនណាស់ ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ប្រុងប្រយ័ត្ន និង​ចៀសវាង​ក្នុងពេល​ដែល​ដឹង​ថា ខ្លួនឯង​មាន​ផ្ទៃពោះ​។ ស្ថិត​ក្នុង​អត្ថបទ​នេះដែរ ខ្ញុំ​នឹង​ណែនាំ​អំពី​ការ​ត្រាំ​ទឹក​ក្តៅ​ទឹកត្រជាក់ និង​សូ​ណា ថា​តើ​វា​ស័ក្តិសម សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​ឬ​អត់​?

​មាន​ការស្រាវជ្រាវ​តិចតួច​ណាស់ អំពី​ការ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ទឹកត្រជាក់ និង​សូ​ណា​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ យ៉ាងណាមិញ អ្នកជំនាញ​បាន​ណែនាំ​ថា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង​រឿងនេះ​ព្រោះ​ការ​ដែល​ប៉ះពាល់​នឹង​កន្លែង​ក្តៅ​ពេក អាច​បណ្តាល​ឲ្យ​ខ្សោះ​ជាតិ​ទឹក និង​សន្លប់​បាន​។

ក្នុងពេល​មាន​ផ្ទៃពោះ អ្នក​ទំនងជា​មាន​អារម្មណ៍​ថា រាងកាយ​ក្តៅ​ជាងធម្មតា​។ រឿង​នេះ​ដោយសារ​តែ បម្រែបម្រួល​អ័រម៉ូន និង​កើនឡើង​ការផ្គត់ផ្គង់​ឈាម​នៅ​ស្បែក​។ បម្រែបម្រួល​អ័រម៉ូន​ទាំងនេះ ក៏​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះស​ន្ល​ប់​បាន​ដែ​រ​។ ហេតុដូច្នេះ​ហើយ អ្នក​គួរតែ​ចៀសវាង​សកម្មភាព​ទាំងឡាយណា ដែល​ធ្វើឲ្យ​រាងកាយ​កាន់តែ​ក្តៅ​។

បើសិន​ជា​អ្នក​មាន​កម្តៅ​ក្នុង​ខ្លួន​ខ្លាំងពេក លំហូរ​ឈាម​ទៅ​ស្បែក​កាន់តែច្រើន ដើម្បី​ជំរុញ​ដល់​ការបង្កើត​ញើស​។ ករណីបែបនេះ នឹង​កាត់បន្ថយ​លំហូរ​ឈាម ទៅក្នុង​សរីរាង្គ​ក្នុង​ខ្លួន​ទៅ​វិញ​ជាពិសេស​ខួរក្បាល​តែម្តង​។ បើសិនជា​វា​កើតឡើង​មែន ខួរក្បាល​អាច​នឹង​មិន​ទទួលបាន​ឈាម និង​អុកស៊ីសែន​ផ្គត់ផ្គង់​គ្រប់គ្រាន់​ទេ ហើយ​អាច​សន្លប់​បាន​គ្រប់ពេល​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។