U19 ​កម្ពុជា​ជួប​U19ថៃ​ ៤​លើក​​ចាញ់​ដោយ​គ្មាន​គ្រាប់​បាល់​​រហូត ​ចុះ​​ល្ងាច​នេះ​វិញ​?

ក្រុម​បាល់ទាត់​​យុវជន​ក្រោម​អាយុ ១៩​ឆ្នាំ​​កម្ពុជា នឹង​ត្រូវ​ប៉ះ​​ក្រុមខ្លាំង​​យុវជន​​ក្រោម​អាយុ ១៩​ឆ្នាំ​​​ថៃ​នៅ​វេលា​ម៉ោង៤:០០​នាទី​ល្ងាច​នេះ​​នៃ​ការ​ប្រកួត​ពាន​រង្វាន់ AFF U-19 Championship 2016 ​​នៅ​ទឹក​ដី​វៀតណាម​។ កម្ពុជា​ធ្លាប់​ជួប​ថៃ​ចំនួន ៤​លើក​រួច​មក​ហើយ​ ប៉ុន្តែ​មិន​ទាន់​ទាត់​ចូល​ទី​ក្រុម​ខ្លាំង​មួយ​នេះ​សូម្បី​មួយ​គ្រាប់​ ចុះ​ល្ងាច​នេះ​វិញ​?

 

​​U-19 កម្ពុជា​ប៉ះ​ U-19 ថៃ​នៅ​លើ​ទឹក​ដី​វៀតណាម​​​ល្ងាច​នេះ​ជា​ជំនួប​លើក​ទី៥ ដែល​​បច្ចុប្បន្ន​កម្ពុជា​កំពុង​មាន​ភាព​រីក​ចំរើន​​​​គួរឲ្យ​កត់សម្គាល់។ ចំណែក​ថៃ​ជា​ក្រុម​ខ្លាំង​នៅ​តំបន់​អាស៊ាន​​ ដែល​​ស្ទើរ​តែ​គ្មាន​ក្រុម​ណា​អាច​យក​ឈ្នះ​បាន​តាំង​ពីរ​​បង្កើត​ពាន​រង្វាន់​មួយ​នេះ​នា​ឆ្នាំ​២០០២​មក​ម្ល៉េះ។

​​

 U19 ​កម្ពុជា​ជួប​U19ថៃ​ ៤​លើក​​ចាញ់​ដោយ​គ្មាន​គ្រាប់​បាល់​​រហូត ​ចុះ​​ល្ងាច​នេះ​វិញ​?លោក Kazunori Ohara

 

​សម្ដី​គ្រូ​បង្វឹក​កម្ពុជា
​​​លោក Kazunori Ohara ​បាន​ឲ្យ​ដឹង​ថា ថៃ​ជា​ក្រុម​មួយ​​ដែល​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ស្រួច​ល្អ​មែន​ទែន ​ពោល​គឺ​មាន​ឱកាស​ល្អ​តែង​រក​គ្រាប់​បាល់​បាន។ សមត្ថភាព​របស់​ក្រុម​មួយ​នេះ​មិន​ចាញ់​អូស្ត្រាលី​នោះ​ទេ។

 

​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​រូប​នេះ​បន្ថែម​ថា ប៉ះ​ថៃ​​កីឡាករ​គ្រប់​រូប​មិន​ត្រូវ​ធ្វេសប្រហែស​គ្រប់​វិនាទី។ ​សមត្ថភាព​របស់​​យុវជន​កម្ពុជា​​បច្ចុប្បន្ន​អាច​ប្រកួត​ប្រជែង​ នឹង​ថៃ​បាន ​ប៉ុន្តែ​​​ស្ថិត​នៅ​ចំណុច​ពិបាក​មួយ​ ដែល​កីឡាករ​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​​ឲ្យ​បាន​ល្អ​បំផុត​ទើប​ទទួល​បាន​លទ្ធផល​ល្អ។

 

 U19 ​កម្ពុជា​ជួប​U19ថៃ​ ៤​លើក​​ចាញ់​ដោយ​គ្មាន​គ្រាប់​បាល់​​រហូត ​ចុះ​​ល្ងាច​នេះ​វិញ​?U-19 ថៃ​ (រូបថត៖ ​​សហព័ន្ធ​​កីឡា​បាល់ទាត់​ឡាវ)

 

​ប្រវត្តិ​ប៉ះ​គ្នា​​
ក្រុម​ពីរ​នេះ​ធ្លាប់​ប៉ះ​គ្នា​ចំនួន ៤​លើក​ក្នុង​នោះ​ថៃ​ឈ្នះ​ទាំង​អស់​
-​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៥ ​នៅ​ប្រទេស​ ឡាវ៖ U-19 កម្ពុជា​​ ០-៦ U-19 ថៃ​
-​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១១ ​នៅ​ប្រទេស ​មីយ៉ាន់ម៉ា​៖ U-19 កម្ពុជា​ ០-៥ U-19​​ថៃ
-​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​២០០៩ ​នៅ​ប្រទេស វៀតណាម​​៖ U-19 កម្ពុជា ០-៣ U-19 ថៃ​
-​ថ្ងៃ​ទី៤ សីហា ​ឆ្នាំ​២០០៧ នៅ​ប្រទេស​វៀតណាម៖ U-19 កម្ពុជា ០-៧ U-19 ថៃ

 U19 ​កម្ពុជា​ជួប​U19ថៃ​ ៤​លើក​​ចាញ់​ដោយ​គ្មាន​គ្រាប់​បាល់​​រហូត ​ចុះ​​ល្ងាច​នេះ​វិញ​?U-19 កម្ពុជា

 

​បើ​គិត​មក​​ដល់​ពេល​នេះ​​ពាន​រង្វាន់ AFF U-19 Championship 2016​ ​​ក្រុម​ស្ថិត​​ក្នុង​ពូល B ​បាន​បញ្ចប់​​​២​ប្រកួត​ដូច​គ្នា​​ហើយ។ ពីរ​ប្រកួត​របស់​កម្ពុជា​ចាញ់​អូស្ត្រាលី​ ២-០​ និង​ឈ្នះ​ឡាវ ៣-០​ ខណៈ​យុវជន​ថៃ​វិញ​ឈ្នះ​ទាំង​ពីរ​ប្រកួត​គឺ​ឈ្នះ​ឡាវ ២-១ និង​ឈ្នះ​ឥណ្ឌូណេស៊ី​ ៣-២។

 

​ពូល​ B ​នេះ​អូស្ត្រាលី​ឈរ​លេខ​១ និង​ថៃ​ឈរ​លេខ​២​មាន​៦​ពិន្ទុ​ដូច​​​គ្នា​ ប៉ុន្តែ​​អូស្ត្រាលី​​​​ឈរ​លេខ ១​ដោយសារ​​​​ថៃ​ចាញ់​គ្រាប់​​បាល់។ ចំណែក​កម្ពុជា​មាន​៣​ពិន្ទុ​ឈរ​លេខ​​៣​ក្នុង​តារាង​តាម​ពី​ក្រោយ​ដោយ​មីយ៉ាន់ម៉ា​​ឈរ​លេខ​៤ មាន​៣​ពិន្ទុ​ដូច​គ្នា​ ប៉ុន្តែ​ចាញ់​គ្រាប់​បាល់​​​​កម្ពុជា​​។ ​ពីរ​ក្រុម​ទៀត​គឺ​ឡាវ និង​ឥណ្ឌូណេស៊ី​មាន​សូន្យ​ពិន្ទុ​ដូច​គ្នា​​​៕

 

U19 ​កម្ពុជា​ជួប​U19ថៃ​ ៤​លើក​​ចាញ់​ដោយ​គ្មាន​គ្រាប់​បាល់​​រហូត ​ចុះ​​ល្ងាច​នេះ​វិញ​?

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​