ដំណោះស្រាយ​ងាយៗ ដែល​អាច​ធ្វើ​ដោយ​ខ្លួនឯងបាន នៅពេល​ឈឺបំពង់ក​

ដំណោះស្រាយ​ងាយៗ ដែល​អាច​ធ្វើ​ដោយ​ខ្លួនឯងបាន នៅពេល​ឈឺបំពង់ក​

​មុន​ពេល​អ្នក​មាន​អារម្មណ៍​រមាស់ និង​ឈឺ​តិចៗ​ក្នុង​បំពង់ក រហូត​ដល់​ក្អក​នោះ អ្នក​គួរតែ​អាច​ធ្វើ​រឿង​ខ្លះ ដើម្បី​បំបាត់​ការ​ឈឺបំពង់ក​នេះ​បែប​ធម្មជាតិ​បាន​។ មនុស្ស​យើង​គឺ​មិន​ងាយ​ចៀសផុត ពី​អាការៈ​នេះទេ ប៉ុន្តែ បើសិនជា​អ្នកដឹង​រោគសញ្ញា​របស់​វា​ហើយ អ្នក​អាច​ធ្វើ​រឿង​ខ្លះ ដើម្បី​កុំឲ្យ​វា​កើត​ឡើង​បាន តាមរយៈ​វិធី​ធម្មជាតិ​ដូចខាងក្រោម​នេះ ៖

ទឹកដោះគោ​ល្មៀត​
វិធី​នេះ​ត្រូវបាន​គេ​ប្រើ ដើម្បី​ព្យាបាល​អា​ការៈឈឺ​បំពង់ក និង​បង្កា​រការ​ក្អក អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ព្រោះថា វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​សម្លាប់​បាក់តេរី ហើយ​ក៏​ល្អ​ចំពោះ​អ្នក​ឈឺបំពង់ក​ដែរ​។ អ្នក​អាច​លាយ​ទឹកដោះគោ ជាមួយនឹង​ល្មៀត​ម៉ត់​បន្តិច ហើយ​កម្តៅ​វាឲ្យ​ក្តៅ​ឧ​ណ្ហៗ​រួច​ញ៉ាំ​វា​ទៅ​។

ទឹកឃ្មុំ​
សារធាតុ​សម្លាប់​បាក់តេរី​របស់​ទឹកឃ្មុំ មិន​ត្រឹមតែ​ជួយ​បំបាត់ ការ​រមាស់​នៅ​បំពង់​ក​ទេ តែ​ក៏​ជួយ​បំបាត់​ការឈឺចាប់ និង​កាត់បន្ថយ​ការបង្ក​រោគ​នៅ​បំពង់​ក​បាន​ដែរ​។ អ្នក​អាច​បៀមទឹក​ឃ្មុំ​មួយ​ចឹប​នៅក្នុង​មាត់ នៅពេល​យប់​មុន​ចូល​គេង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។