តារា​ប្រុស​វ័យ​ក្មេង ៥ រូប​ដែល​សិក្សា​ដល់​​ថ្នាក់​អនុបណ្ឌិត

បើ​មាន​ឈ្មោះ​ជា​តារា​ក្នុង​វិថី​សិល្បៈ​​ក៏​ដោយ​ ក៏​នៅ​តែ​មាន​តារា​ខ្លះបាន​ឆ្លៀត​ពេល​​សិក្សា​ ដើម្បី​ក្រេប​យក​ចំណេះ​ដឹង​បន្ថែម​ទៀត។ ជាក់ស្ដែង​​ថ្ងៃនេះ Sabay សូម​ណែនាំ​​តារា​ប្រុស​វ័យ​ក្មេង ៥ រូប​បាន​សិក្សា​ដល់​អនុបណ្ឌិត​នេះ​ក្នុង​នោះ​​រួមមាន៖

 

១.មុំ សុធារ៉ា ៖ បញ្ចប់​អនុបណ្ឌិតជំនាញ​គ្រប់​គ្រង

 

តារា​ប្រុស​វ័យ​ក្មេង ៥ រូប​ដែល​សិក្សា​ដល់​​ថ្នាក់​អនុបណ្ឌិត

 

សុធារ៉ា ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​តាំង​ពី​ឆ្នាំ​២០១២ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង។ លោក​ប្រាប់​ថា ​មាន​បំណង​​បន្ត​យក​បណ្ឌិត​ទៀត។

 

២.ឈុន វីរៈកោសល្យ អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​អូស្រ្តាលី

 

តារា​ប្រុស​វ័យ​ក្មេង ៥ រូប​ដែល​សិក្សា​ដល់​​ថ្នាក់​អនុបណ្ឌិត

 

តារា​ប្រុស​ដែល​ឈ្នះ​ពាន​រង្វាន់ Best Dress Winner ពី​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 ពី​ប្រទេស​ម៉ាឡេស៊ី​ សព្វ​ថ្ងៃ​បាន​កំពុង​សិក្សា​​ថ្នាក់​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​អូស្រ្តាលី។

 

៣. ចន ច័ន្ទតារា៖ កំពុង​សិក្សា​អនុបណ្ឌិត​ច្បាប់ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

 

តារា​ប្រុស​វ័យ​ក្មេង ៥ រូប​ដែល​សិក្សា​ដល់​​ថ្នាក់​អនុបណ្ឌិត

បុរស​វ័យ ២៧ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ​ត្រៀម​ប្រឡង​​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ក្នុង​ខែ​កញ្ញា​នេះ ដោយ​ឥឡូវ​កំពុង​តែ​សរសេរ​សារណា​។

 

៤.STEP ៖ កំពុង​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​សកល​វិទ្យាល័យ Charles Sturt University

 

តារា​ប្រុស​វ័យ​ក្មេង ៥ រូប​ដែល​សិក្សា​ដល់​​ថ្នាក់​អនុបណ្ឌិត

 

សព្វ​ថ្ងៃ​លោក​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​សកល​វិទ្យាល័យ Charles Sturt University ដែល​ជា​សកល​វិទ្យាល័យ​មួយ​មាន​ប្រភព​មក​ពី​ប្រទេស​​អូស្ត្រាលី​មាន​ទី​តាំង​នៅ​ កម្ពុជា

 

៥. ចនស៊ី ណូរ៉ា ៖ ​អនុបណ្ឌិតជំនាញ​គ្រប់​គ្រង

 

តារា​ប្រុស​វ័យ​ក្មេង ៥ រូប​ដែល​សិក្សា​ដល់​​ថ្នាក់​អនុបណ្ឌិត

រូបភាព​៖ផ្ដល់ឲ្យ

 

 

កំលោះ​សង្ហា​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​កំពុង​សាកលវិទ្យាល័យ​ដដែល​​ជាតិ​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​កាលពី​ពេល​ថ្មី​ៗ​នេះ ។

 

ពេល​បន្ទាប់ Sabay នឹង​លើក​យក​ពី​​ការ​សិក្សា​របស់​តារា​ដទៃ​ទៀត!

 

ចុចអាន៖នីឡា ប្ដេជ្ញា​មិន​ចោល​ការ​សិក្សា​

 

អត្ថបទ៖ទ្រី រ៉ាវី