“រថភ្លើង​ទៅ​ប៊ូសាន” ត្រៀម​ផលិត​វគ្គ​២​ខណៈ Gong Yoo មិន​អាច​ចូល​រួម​បន្ត​ទៀត

ជាមួយ​នឹង​ជោគជ័យ​លើស​ពី​ការ​ស្មាន ភាពយន្ត​បែប Zombie “Train To Busan” កំពុង​មាន​គម្រោង​ផលិត​វគ្គ២។

 

“រថភ្លើង​ទៅ​ប៊ូសាន” ត្រៀម​ផលិត​វគ្គ​២​ខណៈ Gong Yoo មិន​អាច​ចូល​រួម​បន្ត​ទៀត

 
នៅ​ក្នុង​ជំនួប​ជាមួយ​បណ្ដាញ​ព័ត៌មាន Sports Chosun នា​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Gong Yoo បាន​និយាយ​ពី​លទ្ធភាព​នៃ​វគ្គ​បន្ត​របស់​ភាពយន្ត “Train To Busan”។ ប្រុស​ស្អាត​វ័យ​៣៧​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ចង់​ចូល​រួម​ក្នុង​វគ្គ​២​របស់​រឿង​នេះ​ខ្លាំង​ណាស់ តែ​អ្នក​ដឹកនាំ​រឿង​បាន​គម្រោង​ផ្សេង​បាត់​ទៅ​ហើយ។
 
“ខ្ញុំ​បាន​ពិភាក្សា​ពី​រឿង​នេះ​ជាមួយ​អ្នក​ដឹកនាំ Yeon Sang Ho រួច​ហើយ។ ខ្ញុំ​បាន​និយាយ​ថា​តួ​អង្គ​របស់​ខ្ញុំ​ជា​បន្ត​ទៅ​វគ្គ​២​បាន​ដោយ​លេង​ជា Zombie។ ប៉ុន្តែ​គាត់​បាន​លើក​ឡើង​ថា នៅ​ចុង​រឿង​នៅ​ពេល​ដែល​ខ្ញុំ​ធ្លាក់​ពី​លើ​រថភ្លើង តួ​របស់​ខ្ញុំ​បាន​ស្លាប់​បាត់​ហើយ ដែល​ជា​ហេតុ​ខ្ញុំ​មិន​អាច​ចូល​រួម​ក្នុង​វគ្គ​២​បាន”។ ជាមួយ​គ្នា​ផង​ដែរ​ប្រជាប្រិយភាព​របស់ “រថភ្លើង​ទៅ​ប៊ូសាន” នៅ​តែ​បន្ត។ គិត​ត្រឹម​ថ្ងៃ​ទី​១៥​ខែ​កញ្ញា ខែ​ភាពយន្ត​នេះ​ត្រូវ​បាន​បញ្ចាំង​នៅ​១៥៦​ប្រទេស និង​រក​ចំណូល​សរុប​បាន​១២៤លាន​ដុល្លារ៕
 

“រថភ្លើង​ទៅ​ប៊ូសាន” ត្រៀម​ផលិត​វគ្គ​២​ខណៈ Gong Yoo មិន​អាច​ចូល​រួម​បន្ត​ទៀត

 

“រថភ្លើង​ទៅ​ប៊ូសាន” ត្រៀម​ផលិត​វគ្គ​២​ខណៈ Gong Yoo មិន​អាច​ចូល​រួម​បន្ត​ទៀត

 

ចុចអាន៖រឿង​​ថ្មី​របស់ Gong Yoo ចេញ​តែ​៥​ថ្ងៃ​មាន​​អ្នក​មើល​២​លាន​នាក់ តំណាង​កូរ៉េ​ទៅ​ប្រជែង​ពាន​Oscar

 
ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖fxnewscall