ឃាត់ខ្លួន​ស្ត្រី​៣​នាក់​ម្ដាយកូន តាម​ដីកា​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស

ខេត្តកណ្ដាល ៖ ស្ត្រី​៣​នាក់​ម្ដាយ និង​កូន ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ចាប់ខ្លួន​បាន តាម​ដីកា​សាលាដំបូង​ខេត្តកណ្ដាល ពី​បទចោទប្រកាន់​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) ដែល​បាន​ប្រព្រឹត្ត តាំងពី​ជាង​២​ឆ្នាំ​មុន ហើយ​អ្នក​ទាំងអស់​គ្នា​នោះ បាន​គេចវេស​មិន​ព្រម​ចូលខ្លួន ទៅ​បំភ្លឺ​តាម​ការ​កោះហៅ របស់​សាលាដំបូង ទើបត្រូវ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ត្រូវ​បាន​កម្លាំង​នគរបាល ស្រុក​អង្គស្នួល​ចាប់ខ្លួន​បាន​នា​ពេល​នេះ​តែ​ម្ដង​។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​យីហោ ឃ្យូ​អឹ​ម​អាយ​(QMI) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ស្ត្រី​ទាំង​៣​នាក់​នោះ​មាន ទី​១,​ឈ្មោះ ប៉ា​ង ស្រី​ម៉ុ​ល អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ទី​២,​ឈ្មោះ ប៉ា​ង ស្រី​ម៉ុ​ច ហៅ ភួង ស្រី​នាង អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ និង​ទី​៣,​ឈ្មោះ ប៉ុ​ល ស្រី​ម៉ាច អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ ហើយ​ទាំង​៣​នាក់​នេះ​គឺជា​ម្ដាយ​និង​កូនស្រី​បង្កើត​នឹង​គ្នា ហើយ​មានមុខរ​បរជា​កម្មករ រោងចក្រ​កាត់ដេរ​ខាងលើ មាន​ទីលំនៅ ក្នុងភូមិ​ព្រៃ​ក្ដី សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ ចាប់ខ្លួន​លេខ​០៩២/០៩៤/០៩៥/ ដ​ច​ខ​.​ចុះ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៥ របស់​លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ចោទ​ប​ប្រកាន់​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស​(​វាយ​ប្លន់​យក​លុយ​ពី​ស្ត្រី​ម្នាក់​ទៀត​) ប្រព្រឹត្ត​នៅ​ក្នុងភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៣​។ ដោយឡែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ុ​ក ស្រី​ណុ​ច អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ដែរ​។

នគរបាល​ស្រុក​អង្គស្នួល​បាន​និយាយ​ថា មុន​នឹង​ឈាន​ដល់​មានរឿង​រ៉ាវ​នោះ​កើតឡើង គឺ​ស្ត្រី ឈ្មោះ អ៊ុ​ក ស្រី​ណុ​ច ដែល​ជា​ជន​រង​គ្រោះ បាន​ជំពាក់​ប្រាក់​ស្ត្រី​សង្ស័យ ឈ្មោះ ប៉ុ​ល ស្រី​ម៉ាច ដែល​ជា​ម្ដាយ​ទេ គឺ​ជំពាក់​ចំនួន​៥០០​ដុល្លារ ហើយ​ស្ត្រី​រូប​នោះ​ទារ​មិន​ដាច់​ជា​បន្តបន្ទាប់ ប៉ុន្តែ​នាងរង​គ្រោះ​នោះ មិន​ព្រម​សង​ទាល់ តែ​សោះ ទើប​ធ្វើ​ឲ្យ​មាន​កំហឹង​កើតឡើង​។

លុះដល់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៣ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​បើក​ប្រាក់ខែ​បាន​ចំនួន​៤៦០​ដុល្លារ ស្ត្រី​ដែល​ជា​ម្ចាស់បំណុល​រូប​នោះ រួម​ជាមួយ​កូនស្រី​ចំនួន​៣​នាក់ ក្នុង​នោះ​មាន ប៉ា​ង ស្រី​ម៉ុ​ល​, ប៉ា​ង ស្រី​ម៉ុ​ច​ហៅ​ភួង ស្រី​នាង​,​និង​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទៅ​ទារ​ប៉ុន្តែ ស្ត្រី​រង​គ្រោះ​មិន​ព្រម​ឲ្យ ទើប​ជនសង្ស័យ​ទាំង​៤​នាក់​ម្ដាយ​នឹង​កូន នាំ​គ្នា​ព្រួត​វាយ​ទៅ​លើ នាងរង​គ្រោះ​បណ្ដាល​ឲ្យ​មាន​របួស​ស្នាម និង​បាន​ដណ្ដើម​យក​លុយ​ទាំង​៤៦០​ដុល្លារ​នោះ​ទៅ​បាត់​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​វាយ​ជន​រង​គ្រោះ​ដណ្តើម​យក​លុយ​បាន​ហើយ បាន​នាំ​គ្នា​រត់គេច​ខ្លួន ហើយ​ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល មិនតែប៉ុណ្ណោះ នៅ​មុន​ដំបូង​នគរបាល​បាន​ឆ្លង​យោបល់​ទៅ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ទុក​ពេល​ឲ្យ​ភាគី​ទាំង​ពីរ​សម្រួល​គ្នា និង​ទុក្ខ​លទ្ធភាព ឲ្យ​ស្ត្រី​ទាំង​៤​នាក់​ម្ដាយ និង​កូន​ចេញ​សំណង​ទៅ ជន​រង​គ្រោះ ដែល​បាន​បង្ក​របួស​ស្នាម​នោះ​។

ប៉ុន្តែ​ពួក​គេ​បាន​រឹងរូស​មិន​ព្រម​អនុវត្ត​តាម ទើប​បញ្ជូន​សំណុំរឿង ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល ហើយ​ទោះជា​សាលាដំបូង​កោះហៅ​ក៏​មិន​ព្រម​ចូល​ទៅ​បំភ្លឺ​ឬ​ដោះស្រាយ ជាមួយ​ជន​រង​គ្រោះ​ដែរ ទើប​សាលាដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់ខ្លួន​តែ​ម្ដង​។

រហូត​ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ ទើប​កម្លាំង​ទៅ​លួងលោម​ឲ្យ​ឡើង​រថយន្ត នាំ​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ទើប​ឃាត់ខ្លួន មិន​ហ៊ាន​ឃាត់​នៅ​មុខ​រោងចក្រ​នោះ​ទេ ព្រោះ​ខ្លាច​មានការ​យល់​ច្រឡំ​ពី​សំណាក់​កម្មករ និង​ចាប់ខ្លួន​មិន​បាន ហើយ​បន្ទាប់​ពី​ចាប់​បាន​កម្លាំង បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ភ្លាម​ៗ​មិន​ហ៊ាន​ទុក​នៅ​អធិការដ្ឋាន​ស្រុក​នោះ​ឡើយ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃាត់ខ្លួន​ស្ត្រី​៣​នាក់​ម្ដាយកូន តាម​ដីកា​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស

ឃាត់ខ្លួន​ស្ត្រី​៣​នាក់​ម្ដាយកូន តាម​ដីកា​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស

ឃាត់ខ្លួន​ស្ត្រី​៣​នាក់​ម្ដាយកូន តាម​ដីកា​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស

ឃាត់ខ្លួន​ស្ត្រី​៣​នាក់​ម្ដាយកូន តាម​ដីកា​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស