គួរអនិច្ចារ! អ្នក​ចម្រៀង​ចាប៉ី​ដង​វែង ​លោកតា សួន សាន និងភរិយា​ ​ធ្លាក់​ខ្លួន​​ឈឺ​ធ្ងន់ ហើយ​​ត្រូវ​កូន​​ដេញ​ចេញ​ពី​ផ្ទះ​, សុះ ម៉ាច អំ​ពាវ​នាវ​រក​ជំនួយ

(ភ្នំពេញ)៖ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករកម្ពុជា បានថ្លែងប្រាប់គេហទំព័រ Khmertalking ទាំងក្តីអាណិតអាសូរ និងហួសចិត្តចំពោះអ្នកចម្រៀងចាប៉ីដងវែង គឺលោកតា សួន សាន និងភរិយារបស់គាត់ថា មិនគួរណាកូនៗរបស់គាត់ ដាច់ចិត្តហ៊ានបណ្តេញពួកគាត់ ចេញពីផ្ទះសោះឡើយ បន្ទាប់ប្តី-ប្រពន្ធរបស់ពួកគាត់ សុទ្ធតែធ្លាក់ខ្លួនឈឺស្វិតដៃស្វិត ជើងទៅហើយនោះ។

លោក សុះ ម៉ាច បាននិយាយឲ្យដឹងទៀតថា បច្ចុប្បន្នលោក សួន សាន និងភរិយារបស់គាត់កំពុងស្នាក់នៅ ជិតភោជនីយដ្ឋាន «ពិភពរាត្រីថ្មី» ក្នុងសង្កាត់ទួលស្វាយព្រៃ ហើយម្សិលមិញ លោកតា សួន សាន បានទូរស័ព្ទមកប្រាប់លោកថា កូនចៅមិនឲ្យរស់នៅផ្ទះ ជាមួយគេឡើយ។ ម្យ៉ាងទៀតល្ងាចនេះ លោកក៏នាំយកថវិកាចំនួន១០០ដុល្លារ បានមកពីមិត្តទៅឧបត្ថម្ភជូនដល់គាត់ និងភរិយា ខណៈកាលពីប៉ុន្មានថ្ងៃមុននេះ លោកក៏បានចំណាយថវិកាផ្ទាល់ខ្លួន បន្តិចបន្តូចជួយគាត់ម្ដងមកហើយដែរ។ 

តារាចម្រៀង និងជាប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បានបន្តទៀតថា ក្រោយពីកូនៗរបស់គាត់ មិនឲ្យនៅផ្ទះជាមួយនោះ ឥឡូវលោកតា សួន សាន បានសម្រេចថា នឹងរើបង្វេចចេញ និងដើររកជួលផ្ទះគេរស់នៅ ពីរនាក់យាយតា។ ក្នុងនោះដែរ មិត្តភ័ក្តិរបស់លោក ក៏ធានាថានឹងជួយចេញថ្លៃជួយផ្ទះនេះ រាល់ខែឲ្យលោកតា សួន សាន ផងដែរ។

ក្រៅពីថ្លែងដូច្នេះ លោក សុះ ម៉ាច ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុកមេត្តាជួយដល់ លោកតា សួន សាន ផង ពិសេសសង្ឃឹមថា សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ដែលជានិច្ចកាលសម្តេច តែងតែមានទឹកព្រះទ័យ សណ្តោសប្រណី មេត្តាដល់ពលរដ្ឋខ្មែរគ្រប់រូប ដោយមិនប្រកាន់និន្នាការ នយោបាយឡើយនោះ នឹងផ្តល់នូវក្តីអាណិតមេត្តា ដល់លោកតាមិនខានឡើយ។

បើសិនជាសប្បុរសជន ចង់ឧបត្ថមដល់លោកតាផ្ទាល់ ឬតាមរយៈប្រធានសមាគមនសិល្បករកម្ពុជា លោក សុះ ម៉ាច អាចទំនាក់ទំនង លេខទូរស័ព្ទ ០១២ ៣៣ ៥០ ៣៤ ឬ ០១៧ ៤៨ ០១ ៧៧៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក សម្រាប់លោកតា វីតាមីនសេ ក៏មិនសូវមានសុខភាពល្អប៉ុន្មានដែរ ដែលជម្ងឺតាមមកយាយីរហូត។

រហូតមកដល់ពេលនេះជំងឺចាស់របស់នាយ វីតាមីនសេ នៅតែបន្តយាយីដល់គាត់ដដែល ។ មូលហេតុនេះក្លាយជាឧបសគ្គមួយចម្បង ធ្វើឲ្យនាយវីតាមីនសេអាក់ខានក្នុងការសម្តែងញឹកញាប់ដូចមុន ។

មួយរយៈចុងក្រោយនេះប្រិយមិត្តទស្សនិកជនមួយចំនួនងឿងឆ្ងល់ ព្រោះហាក់មិនសូវបានឃើញនាយវីតាមីនសេ ចូលរួមសម្តែងកំប្លែង ។

ជុំវិញបញ្ហានេះក្រុមគ្រួសារអះអាងថា មូលហេតុដែលធ្វើឲ្យតារាកំប្លែងវីតាមីនសេ មិនសូវចេញមុខសម្តែងញឹកញាប់ដូចមុននោះ គឺដោយសារបញ្ហាសុខភាព ។ នាងប៉េងប៉ោង អះអាងប្រាប់កោះសន្តិភាពថា «រហូតមកដល់ពេលនេះលោកប៉ារបស់ខ្ញុំកំពុងតែញាំញីដោយជំងឺចាស់របស់គាត់នៅឡើយ ។ បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ប៉ុន្តែត្រូវទៅពិនិត្យនៅពេទ្យជាប្រចាំផងដែរ នៅពេលដែលជំងឺបានរើឡើង» ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload