កីឡាវាយកូនគោល ធ្វើមហាសន្និបាតជ្រើសរើសអ្នកដឹកនាំថ្មី និងត្រៀមពង្រឹងសក្តានុពល

សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបើកមហាសន្និបាតបូកសរុបបញ្ចប់អាណត្តិទី២(ឆ្នាំ២០១១ដល់២០១៥) និងជ្រើសតាំងអ្នកដឹកនាំថ្មីក្នុងអាណត្តិទី៣ ពីឆ្នាំ២០១៦ដល់២០២០ តាមរយៈការបោះឆ្នោត ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។
khmer16

សមាជិកប្រតិបត្តិចំនួន៩នាក់ ត្រូវបានអនុម័តជាឯច្ឆន្ទ តាមរយៈតាមការបោះឆ្នោត ក្នុងមហាសន្និបាតនៅទីស្នាក់ការNOCC កាលពីល្ងាចថ្ងៃព្រហស្បតិ៍នោះ ដើម្បីធ្វើការដឹកនាំអាណត្តិទី៣នេះ ដោយក្នុងនោះលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានមហាសន្និបាតជ្រើសតាំងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ជាបន្តទៀត លោក ឯក សុនចាន់ ជាអនុប្រធាន លោក ជា បូរ៉ា ជាអគ្គលេខាធិការ លោក ស៊ឹម ស៊ូយ៉ុង និង លោក ឆោម សំបូរ ជាអគ្គលេខាធិការរង លោក ម៉ុន សុជា អគ្គហេរញ្ញញឹក ហើយលោក នូ អេលីដែន លោក ថោង សុខខាំមុន្នី និងលោក ពៅ ពេជ្រមេត្តា ជាសមាជិករបស់សហព័ន្ធ។

mm1

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ មិនបានចូលរួមនៅក្នុងមហាសន្និបាត កាលពីម្សិលមិញនោះទេ ប៉ុន្តែលោក ទៀ បាញ់ ត្រូវបានគេស្គាល់ថា ជាស្ថានិកផ្តួចផ្តើមបង្កើតឲ្យមានសហព័ន្ធកីឡាវាយកូនគោលនេះឡើយ ព្រោះលោកគឺជាអ្នកនិយមចូលចិត្តខ្លាំងទៅលើការប្រកួតវាយកូនគោលនេះ។

mm3

លោក ថោង ខុន បានថ្លែងថា៖«ក្រោមការដឹកនាំកាលពីអាណត្តិចាស់ របស់ឯកឧត្តម ទៀ បាញ់ បានធ្វើឲ្យកីឡាវាយកូនគោលកម្ពុជា មានកម្រិតបច្ចេកទេសកើនឡើង និងបានចូលទៅប្រកួតនៅលើឆាកអន្តរជាតិគួរឲ្យកត់សម្គាល់ ហេតុនេះ ខ្ញុំសូមអបអរសាទរចំពោះឯកឧត្តមទៀ បាញ់ ដែលបានជាប់ជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ថ្មីក្នុងអាណត្តិទី៣ហើយកីឡាវាយកូនហ្គោល បានក្លាយទៅជាកីឡាអូឡាំពិកហើយ និងជាប្រភេទកីឡាពេញនិយមពីសំណាក់អ្នកមាន ឬឥស្សរជនជាច្រើននៅលើពិភពលោក»។

បើតាមរបាយការណ៍របស់ លោក ឯក ស៊ុនចាន់ គឺសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ២០០៧ ហើយគិតមកដល់បច្ចុប្បន្ន មានទីលានវាយកូនគោលទំនើបៗចំនួន៥ គឺនៅភ្នំពេញ១កន្លែង នៅខេត្តសៀមរាប មាន៣កន្លែង និងខេត្តកោះកុងមាន១កន្លែង។ បើសរុបជាទូទៅក្នុងមួយឆ្នាំ សហព័ន្ធបានរៀបចំការប្រកួតយ៉ាងហោចណាស់ក៏បាន៥លើកផងដែរ ហើយចំពោះប្រាក់ចំណូលរយៈពេល៥ឆ្នាំនេះ គឺមានចំនួន១១ម៉ឺន៩ពាន់ដុល្លារ បើទូទាត់លើការចំណាយនៅសល់ជាង១ពាន់ដុល្លារទៀត មុនបញ្ចប់អាណត្តិទី២។

លោក ស៊ុនចាន់ មានការរំពឹងទុកថា កីឡាកូនគោល នឹងមានការរីកចម្រើននិងទទួលបានលទ្ធផលល្អ ក្នុងអាណត្តិទី៣ថ្មីនេះ។ ចំណែកលោក ជា បូរ៉ា បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងជំរុញឲ្យកីឡាវាយកូនគោល មានឈ្មោះបោះសំឡេង ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ៕

khmer16

The post កីឡាវាយកូនគោល ធ្វើមហាសន្និបាតជ្រើសរើសអ្នកដឹកនាំថ្មី និងត្រៀមពង្រឹងសក្តានុពល appeared first on CamboSport.