តម្រុយ​​​ថ្មី! បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ ជា​របស់ MH370ពិត​មែន

បំណែក​យន្តហោះ​ដ៏​ធំ​មួយ ដែល​ត្រូវ​បាន​គេ​រក​ឃើញ នៅ​ក្បែរ​ឆ្នេរ​សមុទ្រ នៃ​ប្រទេស​តង់ហ្សានី (Tanzania) គឺ​ជា​កម្មសិទ្ធិ​របស់​យន្តហោះ​ម៉ាឡេស៊ី MH៣៧០ ដែល​បាត់​ខ្លួន​ជាង ២​ឆ្នាំ​ពិត​មែន។ នេះ​បើ​តាម​សម្តី​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អូស្រ្តាលី។

 

តម្រុយ​​​ថ្មី! បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ ជា​របស់ MH370ពិត​មែន

 

បំណែក​ដែល​ត្រូវ​បាន​គេ​រក​ឃើញ នៅ​លើ​កោះ Pemba Island កាល​ពី​ខែ​មិថុនា កន្លង​ទៅ​នោះ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ ប្រាប់​ឲ្យ​ដឹង​ថា ជា​បំណែក​ដែល​បែក​ចេញ​ពី​ស្លាប​ខាង​ស្តាំ នៃ​យន្តហោះ MH៣៧០។

 

បើ​យោង​តាម ការិយាល័យ​សុវត្ថិភាព​ផ្នែក​ដឹក​ជញ្ជូន​អូស្រា្តលី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន បំណែក​នោះ​កំពុង​ត្រូវ​បាន​គេ​ពិនិត្យ ដើម្បី​ស្វែង​រក​ភស្តុតាង ដែល​អាច​ចង្អុល​បង្ហាញ​ពី​របៀប នៃ​ការ​បែក​ចេញ​ពី​ស្លាប​យន្តហោះ នៅ​ក្នុង​ពេល​កើត​ហេតុ ខណៈ​វា​អាច​ជួយ​បំភ្លឺ​ប្រាប់​ថា តើ​យន្តហោះ​បាន​ហោះ​បន្ត នៅ​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ ឬ​យ៉ាង​ណា។ ជា​មួយ​គ្នា​នេះ​ដែរ នៅ​លើ​បំណែក​មួយ​នោះ មាន​លេខ​សម្គាល់ និង​កាល​បរិច្ឆេទ​ទៀត​ផង។

 

ក្រុមហ៊ុន​ផលិត​ផ្នែក​យន្តហោះ​របស់​អ៊ីតាលី បាន​សើររើ​លេខ​សម្គាល់​ទាំង​នោះ និង​បាន​បញ្ជាក់​ថា វា​ពិត​ជា​បំណែក​នៃ​យន្តហោះ MH៣៧០ ពិត​មែន។

 

គួរ​រំលឹក​ថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បំណែក​យន្តហោះ ចំនួន​៥ ដែល​អាច​ជា​របស់​យន្តហោះ MH៣៧០ ត្រូវ​បាន​អ្នក​ប្រមាញ់​បំណែក​យន្តហោះ លោក Blaine Gibson រក​ឃើញ នៅ​ក្នុង​ប្រទេស​ម៉ាដាហ្គាស្កា (Madagascar) ដោយ​ក្នុង​នោះ បំណែក​ចំនួន ២ ត្រូវ​បាន​គេ​សំគាល់​ឃើញ​មាន​ស្នាម​ឆេះ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ប្រភេទ​ប៊ូអ៊ីង ៧៧៧ ស្ថិត​ក្នុង​ជើង​ហោះ​ហើរ MH៣៧០ ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​ទៅ​កាន់ ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ដឹក​អ្នក​ដំណើរ​ចំនួន ២៣៩​នាក់ បាន​បាត់​ខ្លួន​សូន្យ​ឈឹង កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤ មក​ម្ល៉េះ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ត្រូវ​គេ​រក​ឃើញ​នៅ​ឡើយ​ទេ។ MH៣៧០ ត្រូវ​គេ​សន្មត​ថា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា។

 

តម្រុយ​​​ថ្មី! បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ ជា​របស់ MH370ពិត​មែន

 

តម្រុយ​​​ថ្មី! បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ ជា​របស់ MH370ពិត​មែន

 

តម្រុយ​​​ថ្មី! បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ ជា​របស់ MH370ពិត​មែន

 

តម្រុយ​​​ថ្មី! បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ ជា​របស់ MH370ពិត​មែន

 

តម្រុយ​​​ថ្មី! បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ ជា​របស់ MH370ពិត​មែន

 

តម្រុយ​​​ថ្មី! បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ ជា​របស់ MH370ពិត​មែន

 

តម្រុយ​​​ថ្មី! បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ ជា​របស់ MH370ពិត​មែន

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC