EDC នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​ភ្លើង​ពី​ម៉ោង ៩ ព្រឹក​នេះ​ដល់​ថ្ងៃ ១៨​កញ្ញា​តាម​តំបន់​មួយ​ចំនួន

អគ្គីសនី​កម្ពុជា​(EDC) ​បាន​ប្រកាស​ផ្អាកការផ្គត់ផ្គង់អគ្គីសនី ចាប់ពីម៉ោង ៩​ព្រឹក​នេះដល់ថ្ងៃ​ទី ១៨ ខែ​កញ្ញា នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ភ្នំពេញ ដើម្បី​ជួសជុល ផ្លាស់ប្ដូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លងខ្សែ​បណ្តាញ បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

 

EDC នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​ភ្លើង​ពី​ម៉ោង ៩ ព្រឹក​នេះ​ដល់​ថ្ងៃ ១៨​កញ្ញា​តាម​តំបន់​មួយ​ចំនួន

 

សូម​មើល​ទីតាំងតាម​តំបន់​មួយ​ចំនួន​ដូច​ខាង​ក្រោម​ដែល​ត្រូវ​ផ្អាក​ការ​ ផ្គត់ផ្គង់​ ដើម្បី​ដឹង​ថា ​ប៉ះពាល់​តំបន់​ដែល​អ្នក​រស់​នៅ​ឬ​​​អត់?

 

១) ​ថ្ងៃ​ព្រហស្បត្តិ៍​ទី ១៥ ​ខែ​កញ្ញា ឆ្នាំ ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង៥ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖

-តំបន់​ភ្លើង​លេខ ប.ត331, ប.ត332 ​ស្ថិត​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ១ ខណ្ឌ​ច្បារ​អំពៅ (សាខាចាក់អង្រែក្រោម) ​

-តំបន់​ភ្លើង​លេខ P1489 ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ​ខណ្ឌ​ដូន​ពេញ (សាខា​វត្ត​ភ្នំ)

-តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឺង ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ(សាខា​អូរបែក​ក្អម)។

 

២) ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង៥ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖

-តំបន់ភ្លើង ប.ត331, ប.ត332 ស្ថិតនៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ (សាខាចាក់អង្រែក្រោម)

-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិភ្នំពេញថ្មី ភូមិបយ៉ាប ភូមិត្រពាំងស្វាយ ភូមិដំណាក់ ភូមិច្រេស ក្នុងសង្កាត់ភ្នំពេញថ្មី ភូមិឃ្មួញ ភូមិបន្លាស្អិត ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ (សាខាអូរបែកក្អម)

-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់និរោធ រហូតដល់សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (សាខាចាក់អង្រែក្រោម)។

 

៣)  ​ថ្ងៃ​សៅរ័ទី ១៧ ​ខែ​កញ្ញា ឆ្នាំ ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង៥ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖

-តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​ព្រីង ​ភូមិ​ថ្នល់​បំបែក សង្កាត់​ចោម​ចៅ។ ភូមិ​សំរោង ​ភូមិ​ចែង​ម៉ែង ភូមិ​ស្រែ​រាជ្ជៈ សង្កាត់​សំរោង​ក្រោម។ ភូមិ​ស្នោរ ភូមិ​ប្រាសាទ ភូមិ​ស្វាយ ភូមិ​រំដួល ​សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ភូមិ​ពុទ្រា ភូមិ​ត្រពាំង​វែង ភូមិ​កប់​ស្រួវ សង្កាត់​គោក​រកា ​ខណ្ឌ​ព្រែក​ព្នៅ(សាខា​អូរបែក​ក្អម)

-តំបន់​ភ្លើង​មួយ​ចំនួន​នៅ​ភូមិ​តាងៅ សង្កាត់​និរោធ ភូមិ​ជ្រោយ​បាសាក់ ភូមិ​អូរ​អណ្ដូង ​សង្កាត់​ព្រែក​ប្រា ​ខណ្ឌ​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ (សាខា​អូរ​បែក​ក្អម)។

 

៤)  ​ថ្ងៃ​អាទិត្យ​ទី ១៨ ​ខែ​កញ្ញា ឆ្នាំ ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង៥ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖

-តំបន់​ភ្លើង​មួយ​ចំនួន​ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៤ ​ចាប់​ពី​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ  រហូត​ដល់​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ​ខេត្ត​កណ្ដាល(សាខា​អូរបែក​ក្អម)៕

 

 

អត្ថបទ៖ រក្សា

ប្រភព​៖ EDC