ENO មុន​ស្លាប់​ក៏​​ត្រូវ​មាន​អ្វី​សម្រាប់​​សម្គាល់​ខ្លួន​ដែរ

យ៉ាង​ហោច​ណាស់​ មុន​ស្លាប់​ក៏​ត្រូវ​មាន​អ្វី​មួយ​សម្រាប់​ ឲ្យ​​ទស្សនិកជន កត់​សម្គាល់​ និង​ចំណាំ​ថា​ ស្ទីល​មួយ​នោះ​ជារបស់​លោក ENO ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់ដេ​។​

 

កន្លង​មក​ សាន្តពេ្រជ សុភារិទិ្ធ ហៅ ENO តែង​ទទួល​បាន​ការ​រិះ​គន់​ជា​រឿយៗ​ ពេល​ឡើង​ឆាក​ប្រគំ​តន្ត្រី​​នានា​ ព្រោះ​តែ​ការ​លេង​ស្ទីល​ខ្លួន​ និង​ច្រៀង​មាន​លាយឡំ​ជាមួយ​នឹង​កាយវិការ​ប្លែកៗ ក្នុង​​នោះ​លោក​ទទួល​ស្គាល់​ថា ពិតជា​​មាន​ទស្សនិកជន​មិនពេញចិត្ត​​លោក​ច្រើន​ពី​បញ្ហា​នេះ​មែន​។ យ៉ាង​ណា​ ENO​ អះអាង​ថា​​ មិន​មាន​ការ​អន់​ចិត្ត​ឡើយ​ ប៉ុន្តែ​នឹង​ព្យាយាម​បញ្ចូល​ក្បាច់​រាំ​ ឬ ស្ទីល​ ប្លែកៗ​បន្តិច​ម្តង​ៗ​ ដើម្បី​ឲ្យ​​ទស្សនិកជន​បាន​ឃើញ​ថា​ ខ្មែរ​ ក៏​ហ៊ាន​តុប​តែង​ខ្លួន​កាចៗដែរ។

​​​ 

ENO មុន​ស្លាប់​ក៏​​ត្រូវ​មាន​អ្វី​សម្រាប់​​សម្គាល់​ខ្លួន​ដែរ

 

ម្ចាស់​បទ​”កុលាបបាក់ទង” ថ្លែង៖ “ការ​លេង​ស្ទីល​ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​ពេល​ឡើង​ឆាក​ម្តងៗ  ខ្ញុំ​ដឹង​ថា​ ប្រិយមិត្ត​​មិន​ទាន់​អាច​ទទួល​យក​បាន​នូវ​អ្វី​ដែល​ខ្ញុំ​បាន​សម្ដែង​ឡើយ​ ។​តែ​ខ្ញុំ​​នៅ​តែ​បន្ត​បញ្ជ្រាប​វា​​បន្តិច​ម្តងៗ​ ដើម្បី​ឲ្យ​បងប្អូន​បាន​យល់​ពី​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ”។

 

មក​ស្តាប់​ការ​បកស្រាយ​លម្អិត​ពី​ ENO ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា​