អ្នក​តម្រង់​ជួរ​ចាំ​ទិញ​ iPhone 7 Plus ខក​ចិត្ត​ព្រោះ​ផលិតផល​អស់​ពី​ស្តុក​

កាល​ពី​យប់​មិញ​នេះ​ Apple បាន​ចេញ​សេចក្ដី​ប្រកាស​ថា​ iPhone 7 Plus គ្រប់​ពណ៌​ និង​ iPhone 7 ពណ៌​ខ្មៅ​រលោង​បាន​លក់​អស់​ពី​ស្តុក​ហើយ។

 

អ្នក​តម្រង់​ជួរ​ចាំ​ទិញ​ iPhone 7 Plus ខក​ចិត្ត​ព្រោះ​ផលិតផល​អស់​ពី​ស្តុក​

 

​​សេចក្ដី​ប្រកាស​របស់​ Apple មាន​ខ្លឹម​សារ​ដូច​ត​ទៅ ៖ “ចាប់​ពី​ថ្ងៃ​សុក្រ​នេះ​ ចំនួន​មាន​កំណត់​នៃ​ iPhone 7 ពណ៌​ប្រាក់, មាស, ស៊ី​ជម្ពូ និង​ ខ្មៅ​ នឹង​មាន​លក់​សម្រាប់​អតិថិជន​ដែល​មក​ជាវ​នៅ​ហាង​ Apple។ អំឡុង​ពេល​បើក​ការ​កុម្ម៉ង់​ទុក​មុន​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ធ្វើ​ឲ្យ​ iPhone 7 Plus គ្រប់​ពណ៌​ និង​ iPhone 7 ពណ៌​ខ្មៅ​រលោង​ លក់​ចេញ​អស់​ ដូច​នេះ​​ផលិតផល​ទាំង​នេះ​នឹង​​មិន​មាន​លក់​ជូន​អតិថិជន​ដែល​មក​ជាវ​ដល់​ហាង​ផ្ទាល់​នោះ​ទេ”។

 

​នេះ​​ជា​ព័ត៌មាន​​ដ៏​ខក​ចិត្ត​​មួយ​សម្រាប់​អ្នក​ដែល​តម្រង់​ជួរ​ចាំ​ទិញ​​ iPhone 7 Plus ឬ iPhone 7 ​ពណ៌​ខ្មៅ​រលោង ដែល​ពួក​គេ​សង្ឃឹម​ថា​នឹង​អាច​ទិញ​បាន​នៅ​ថ្ងៃ​សុក្រ​នេះ។ យ៉ាង​ណា​ក្ដី​ក៏​មាន​ដំណឹង​ល្អ​ដែរ ដោយ​ថា​អតិថិជន​នៅ​តែ​អាច​​កុម្ម៉ង់​ទុក​មុន​តាម​អ៊ីនធឺណិត​ ទោះ​បី​ជា​ផលិតផល​ទាំង​នេះ​លក់​អស់​ក្ដី៕

 

​ចុច​អាន៖ iPhone 7 ពណ៌​ខ្មៅ​រលោង​ប្រើ​បាន​ពីរ​ថ្ងៃ​ ស្រាប់​តែ​ឆ្កូត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena