ថ្ម​ថ្មី​​របស់​ ​Note 7​ ​ត្រូវ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ផលិត​ថ្ម​ iPhone 7

Samsung Galaxy Note 7​ ​ម៉ូដែល​ថ្មី​នឹង​បំពាក់​ថ្ម​ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ចិន​ ​ATL​ ​(Amperex Technology Limited)។ នេះ​បើ​យោង​តាម​ការ​បង្ហាញ​របស់​សមាជិក​នៃ​គម្រោង​ខាង​លើ។

 

ថ្ម​ថ្មី​​របស់​ ​Note 7​ ​ត្រូវ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ផលិត​ថ្ម​ iPhone 7

 

ការ​ងាក​ទៅ​សហការ​ជា​មួយ​ ​ALT​ ​ព្រោះ​ ​SDI​ ​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ថ្ម​របស់​ ​Note 7​ ​ហាក់​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ប្រសើរ​ជុំវិញ​ភាព​ខុស​ប្រក្រតី​នៃ​បច្ចេកវិទ្យា​ថ្ម​របស់​ពួក​គេ​ ​ដែល​បណ្ដាល​ឲ្យ​ ​Samsung​ ​ធ្វើ​ការ​ប្រមូល​ចូល​វិញ​ទាំង​ស្រុង​នូវ​ Galaxy ​Note 7​ ​កាល​ពី​សប្ដាហ៍​មុន។

 

លើស​ពី​នេះ​អ្នក​វិភាគ​ទីផ្សារ​បច្ចេកវិទ្យា​លើក​ឡើង​ថា​ ​ការ​ចាប់​ដៃ​គូរ​ជា​មួយ​ ​ALT​ ​ព្រោះ​ ​Samsung​ ​ចង់​បង្កើន​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់​ខណៈ​ ​ALT​ ​ក៏​ជា​អ្នក​ផ្គត់ផ្គង់​ថ្ម​សម្រាប់​ ​iPhone 7 /7Plus​ ​ហើយ​ក្រុមហ៊ុន​នេះ​ក៏​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​មួយ​របស់​ជប៉ុន​ ​TDK Corp៕

 

អាន​បន្ត​ ​៖​ វីដេអូ​ណែនាំ ១០ ជំហាន​ជួយ​​​ថ្ម​ iPhone ​ប្រើ​បាន​យូរ​ជាង​​​មុន

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​reuter