Manchester United ខកចិត្ត ក្រោយចាញ់ Feyenoord ១-០ យប់មិញ ក្នុងពាន Europa League (មានវីដេអូ)

ហូឡង់៖ ក្លិបបិសាចក្រហម Manchester United បានខកចិត្ត កាលពីយប់មិញ បន្ទាប់ពីចាញ់ ក្រុម Feyenoord ក្នុងលទ្ធផល ១-០ នៃពានរង្វាន់ Europa League ។

ពានរង្វាន់ Europa League បានចាប់ផ្តើមការប្រកួតហើយកាលពីយប់មិញ ដោយមានការបែងចែកជាច្រើនពូល និងក្លិបជាច្រើន មកពីបណ្តាទ្វីបអឺរ៉ុប ចូលរួមប្រកួត។ ក្នុងនោះដែរ គេសង្កេតឃើញថា មានតែក្លិបមកពីអង់គ្លេសមួយទេ នៅក្នុងពានរង្វាន់នេះ គឺ បិសាចក្រហម Manchester United ដែលស្ថិតក្នុងពូលA។ 

Manchester United កាលពីយប់មិញនេះ បានខកចិត្ត ក្នុងការប្រកួតបើកឆាករបស់ខ្លួន ដោយទទួលបរាជ័យក្រោមស្នាដៃ របស់ក្លិបមកពីប្រទេសហូឡង់ Feyenoord ។

ទាក់ទងនឹងការប្រកួតនេះ Man Utd មិនបានដាក់ខ្សែប្រយុទ្ធ Ibrahimovic ចូលលេងជម្រើសដំបូងទេ ដោយដាក់កីឡាករវ័យក្មេង Rashford មកជំនួសវិញ តែទោះយ៉ាងណាក៏ដោយ ក៏នៅតែគ្មានឱកាសស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទី ក្រុម Feyenoord បាន ថ្វីត្បិតការគ្រប់គ្រងបាល់ច្រើនជាងក្តី។ ចំនែកឯ ក្រុម Feyenoord វិញ បានទម្លាយសំណាញ់ទី Man Utd នៅនាទី៧៩ ដោយកីឡាករ Tonny Vilhena ធ្វើឲ្យលទ្ធផលនេះរក្សារហូតដល់បញ្ចប់ការប្រកួត។

ដូច្នេះ បរាជ័យរបស់ Man Utd កាលពីយប់មិញនេះ ធ្វើឲ្យពួកគេទទួលបាន សូន្យពិន្ទុ ត្រលប់ទៅផ្ទះវិញ ចំនែកឯ Feyenoord ទទួលបាន៣ពិន្ទុ ឡើងឈរលើកំពូលតារាងបណ្តោះអាសន្ន ក្នុងពូលA៕  

ទស្សនាវីដេអូ Highlight នៃការប្រកួត៖

លទ្ធផលនៃការប្រកួត Europa League យប់មិញ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត