ឌីជេ ក្តិប ត្រៀមចេញបទ Original Song ៦ បទ

6 Videos


ឌីជេ ក្តិប កំពុងតែលេចមុខខ្លាំងនៅក្នុងហ្វេសប៊ុកផេកប្រហុក ដែលបានផលិតវិដេអូកំប្លែង ប្លែកៗជាច្រើន ដើម្បីចែកជូនបងប្អូនទស្សនិកជនទស្សនា កំសាន្ត ។ ជាមួយនិងការលេចមុខនេះ ឌីជេ ក្តិប ក៏ត្រៀមនឹងចេញបទចម្រៀង Original Song ចំនួន៦បទ នឹងធ្វើឲ្យកក្រើកម្តង ។

ឌីជេ ក្តិប ត្រៀមចេញបទ Original Song ៦ បទ

ឌីជេ ក្តិប គឺជាឌីជេល្បីល្បាញមួយរូប ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ជាពិសេស លោកមានស្នាដៃនិពន្ធចម្រៀងល្បីៗជាច្រើនដែលធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរ ។ ចាប់តាំងពីរវល់នៅក្នុងការងារផ្សេងៗមក ឌីជេ ក្តិប ខកខានមិនបានចេញបទចម្រៀងផ្ទាល់ខ្លួនជាយូរមកហើយ ប៉ុន្តែពេលជួបជាមួយ ឌីជេ ក្តិប កាលពីថ្មីៗនេះ ក្តិប បានឲ្យដឹងថា ក្តិប និងចេញបទចម្រៀង Original Song ចំនួន៦បទទៀត ដែលសុទ្ធសឹងតែជាស្នាដៃនិពន្ធដោយខ្លួនគេផ្ទាល់ មានគ្រប់ចង្វាក់ ច្បាស់ជាមិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ ។

ឌីជេ ក្តិប ត្រៀមចេញបទ Original Song ៦ បទ

ឌីជេ ក្តិប បានបន្ថែមទៀតថា បទចម្រៀងទាំង៦បទនេះ ត្រៀមនឹងចេញនៅក្នុងខែតុលាឆ្នាំ២០១៦ខាងមុខនេះ ក្រោយពីបានចំណាយពេលវេលានិពន្ធអស់ពេលជាយូរមកហើយ តែដោយសាររវល់ការងារពេកទើបមិនមានពេលវេលាដើម្បីផលិតបទចម្រៀងទាំងនេះ ។ មិនដឹងថា បទចម្រៀងទាំង៦បទរបស់ ឌីជេ ក្តិប នឹងធ្វើឲ្យកក្រើកពិភពសិល្បៈដល់កម្រិតណានោះទេ អ៊ីចឹងមានតែរងចាំមើលទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ ៕
អាលីណា

ឌីជេ ក្តិប ត្រៀមចេញបទ Original Song ៦ បទឌីជេ ក្តិប ត្រៀមចេញបទ Original Song ៦ បទឌីជេ ក្តិប ត្រៀមចេញបទ Original Song ៦ បទ