ហ្គេម​ Pokemon Go បាត់​បង់​អ្នក​លេង​ ៨០%

ចំនួន​អ្នក​លេង​ហ្គេម​ Pokemon Go បាន​បន្ត​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ដោយគិត​មក​ទល់​ពេល​នេះ​ចំនួន​អ្នក​លេង​បាន​ធ្លាក់​ចុះ ​៨០% ពី​ចំណុច​កំពូល​ខ្ពស់​បំផុត​​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​តាមដាន​កម្មវិធី​ Slice Intelligence។

 

ហ្គេម​ Pokemon Go បាត់​បង់​អ្នក​លេង​ ៨០%

 

ទោះ​បី​ធ្លាក់​ចុះ​យ៉ាង​ណា​ក្ដី​ប៉ុន្តែ​ហ្គេម​ដែល​ផលិត​ដោយ​​ក្រុមហ៊ុន​ Niantic នេះ​នៅ​តែ​បន្ត​កើប​​យក​ប្រាក់​ចំណេញ​ ដោយ​អាច​រក​ចំណូល​បាន​ច្រើន​ជាង​ហ្គេម​ Candy Crush Saga ចំនួន​ ៦ ដង។ ដូច​នេះ​ទោះ​បី​​ឥទ្ធិពល​​ហ្គេម​នេះ​បាន​ធ្លាក់​ចុះ​ក្ដី​ ប៉ុន្តែ​វា​នៅ​តែ​ជា​ម៉ាស៊ីន​ផលិត​លុយ​ដ៏​ធំ​មួយ​សម្រាប់​ Niantic នា​ពេល​បច្ចុប្បន្ន។

 

​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា​ហ្គេម​ Pokemon Go នឹង​បន្ត​ធ្លាក់​ចុះ​ចំនួន​អ្នក​លេង​​បែប​នេះ​រហូត ឬ​ អាច​ងើប​ឡើង​វិញ​ពេល​បញ្ចេញ​ការ​អាប់ដេត​ថ្មីៗ​ឬ​យ៉ាង​ណា​នោះទេ៕​
​​​
​ចុច​អាន៖ Instagram​ ​បិទ​គណនី​​​មួយ​ចោល ព្រោះ​បង្ហោះ​តែ​រូប​អ្នក​ដទៃ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority