Man City សន្លឹងរកបន្តភាពខ្លាំងនៅលើទឹកដីខ្លួនឯងថ្ងៃសៅរ៍នេះ(មានវិដេអូ)

រដូវកាលនៃក្រខ័ណ្ឌ Premier League ទើបតែចាប់ផ្តើមបាន៤ប្រកួតប៉ុណ្ណោះ នៅមុនពេលការប្រកួតនៅថ្ងៃសៅរ៍នេះនៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Bournemouth ក្រុម Manchester City របស់លោក Pep Guardiola ហាក់ដូចជាបង្ហាញពីភាពខ្លាំងរួចជាស្រេច។

ft-img-template-Recovered-Recovered

ការកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ២-១ កាលពីចុងសប្តាហ៍មុននៅលើទឹកដីកក្រុម Manchester United បានជួយឲ្យ Man City រក្សាកំណត់ត្រាឈ្នះ១០០ភាគរយក្នុងក្របខ័ណ្ឌកំពូលនេះ ហើយពួកគេបានបន្តដណ្តើមបានជ័យជម្នះ ៤-០ លើក្រុម Borussia Moenchengladbach ក្នុងការប្រកួតក្របខ័ណ្ឌ Champions League។

ការប្រកួតជាមួយនឹងក្រុម Gladbach ត្រូវបានរៀបចំឡើងរយៈពេល២៤ម៉ោងក្រោយពីការលុបចោលការប្រកួតកាលពីថ្ងៃអង្គារ ដោយសារតែបញ្ហាភ្លៀង ប៉ុន្តែ ខ្សែបម្រើ Ilkay Gundogan ដែលបានធ្វើការបង្ហាញខ្លួនជាលើកទី១របស់គេក្នុងការប្រកួតកាលពីថ្ងៃពុធនោះ មិនជឿជាក់ថា ការផ្លាស់ប្តូរថ្ងៃប្រកួតនេះ នឹងផ្តល់ផលប៉ះពាល់ដល់ក្រុមរបស់ខ្លួនឡើយ។

ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់រូបនេះ បានឲ្យដឹងក្នុងកិច្ចសម្ភាសន៍ដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ Man City ថា៖ «យើងទាំងអស់គ្នាសុទ្ធសឹងជាកីឡាករអាជីពដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយក្នុងស្ថានភាពបែបនេះ ហើយយើងទាំងអស់គ្នាសុទ្ធសឹងស៊ាំទៅនឹងការលេងនៅចន្លោះថ្ងៃពុធ និងថ្ងៃសៅរ៍»។

Gundogan បានបន្ថែមទៀតថា៖ «វាអាចនឹងនាំឲ្យមានការប្រែប្រួលដ៏តូចមួយ ប៉ុន្តែ យើងជាកីឡាករអាជីព ហើយយើងតែងតែព្យាយាមប្រឹងឲ្យអស់ពីលទ្ធភាពរបស់យើង។ វាគួរតែមិនប៉ះពាល់ដល់យើងនៅថ្ងៃសៅរ៍ឡើយ នៅពេលដែលយើងលេងនៅលើទីលាន»។ ការប្រកួតនៅថ្ងៃសៅរ៍នេះនឹងចាប់ផ្តើមនៅម៉ោង៩យប់៕

សូមទស្សនាវិដេអូ Manchester City 4-0 Borussia Monchengladbach

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

សូមទស្សនាវិដេអូ​ 02.04.16 Bournemouth 0-4 Manchester City

សូមទស្សនាវិដេអូ​ 17.10.15 Manchester City 5-1 Bournemouth

13.02.99 Bournemouth 0-0 Manchester City

ប្រភព័ត៌មាន៖ sport.yahoo.com

The post Man City សន្លឹងរកបន្តភាពខ្លាំងនៅលើទឹកដីខ្លួនឯងថ្ងៃសៅរ៍នេះ(មានវិដេអូ) appeared first on CamboSport.