ការប្រឈមមុខដាក់គ្នានៅលើខ្សែបន្ទាត់កំពុងរង់ចាំលោក Klopp និងលោក Conte នារាត្រីនេះ(មានវិដេអូ)

សកម្មភាពនៃការបញ្ចេញកាយវិកាច្រង៉េងច្រង៉ាងនៅលើខ្សែបន្ទាត់ក្បែរទីលាន អាចនឹងកើតឡើង នៅកីឡដ្ឋាន Stamford Bridge នៅរាត្រីនេះ នៅពេលដែលលោក Jurgen Klopp ដឹកនាំក្រុម Liverpool របស់លោកទៅជួបក្រុម Chelsea របស់លោក Antonio Conte។

Jurgen-Klopp-vs-Antonio-Conte

អ្នកចាត់ការទូទៅទាំងពីរ ពិតជាល្បីល្បាញទៅលើការប្រើប្រាស់កាយវិការដ៏តានតឹងនៅលើខ្សែបន្ទាត់ក្បែរទីលានប្រកួត ហើយមន្ត្រីអាជ្ញាកណ្តាលទី៤អាចនឹងមានការងារជាច្រើនដែលត្រូវធ្វើដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់របស់គ្រូបង្វឹកទាំងពីរ។

Klopp ទទួលស្គាល់ពីការបញ្ចេញឥរិយាបថរបស់លោក ប៉ុន្តែ លោក Conte បានទទួលជោគជ័យជាងក្នុងពេលដឹកនាំក្រុម Juventus និងក្រុមជម្រើសជាតិអ៊ីតាលី។ លោក Klopp បានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃពុធថា៖ «ខ្ញុំមិនដឹងថា លោក Antonio ដឹងច្បាស់ពីមូលហេតុដែលគាត់កំពុងតែធ្វើបែបនោះឡើយ។

ខ្ញុំដឹងច្បាស់ពីខ្លួនឯង ហើយដូចដែលខ្ញុំនិយាយកាលពីមុនអ៊ីចឹង វាកើតឡើងចំពោះខ្ញុំ»។ ក្រោយពីការរងបរាជ័យនៅលើទឹកដីក្រុម Burnley និងការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Tottenham Hotspur ក្រុម Liverpool បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ កាលពីចុងសប្តាហ៍មុន តាមរយៈការដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៤-១ លើក្រុមម្ចាស់ជើងឯក Leicester City នៅកីឡដ្ឋាន Anfield។

ជាមួយគ្នានេះ ការចាប់ផ្តើមបានយ៉ាងល្អនៅរដូវកាលនេះរបស់ក្រុម Chelsea បានបញ្ចប់ដោយការទទួលបានលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Swansea។ ការប្រកួតនៅរាត្រីថ្ងៃសុក្រនេះ នឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

សូមទស្សនាវិដេអូ 28.07.16 Chelsea 1-0 Liverpool

សូមទស្សនាវិដេអូ 12.05.16 Liverpool 1-1 Chelsea

សូមទស្សនាវិដេអូ 31.10.15 Chelsea 1-3 Liverpool

The post ការប្រឈមមុខដាក់គ្នានៅលើខ្សែបន្ទាត់កំពុងរង់ចាំលោក Klopp និងលោក Conte នារាត្រីនេះ(មានវិដេអូ) appeared first on CamboSport.