សាហាវ! ស្លាប់មិនតិចនាក់ទេ យប់មិញនេះ

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​បំផុត រវាង​រថយន្តម៉ាក​តាកូម៉ា​​មួយ​គ្រឿង បើក​ក្នុង​ល្បឿនយ៉ាងលឿន​ក៏​ទៅ​​បុ​ក​​ជាមួយម៉ូតូ​​ម៉ាកវ៉េវអូស​ជា​ច្រើន​​​ម៉ែត្រ រួច​រថយន្ត​បង្ក​នោះ​មិន​អស់ចិត្ត ​បាន​ទៅ​បុក​បន្ត​ជាមួយ​រថយន្ត​ម៉ាកហ៊ីលុចមួយគ្រឿង​​ទៀត បណ្តាល​ឱ្យ​មនុស្ស​ទាំងអស់​ស្លាប់​​៥​នាក់ (​ប្រុស​៣ ស្រី​២) និង​៣​នាក់​ទៀត​ បាន​រង​របួស​ធ្ងន់ កំពុង​ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។

ហេតុការណ៍​នេះខាងលើ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​សង្កែ​​ខាងកើត ឃុំ​រំដោះ​ស្រែ ស្រុក​ចម​ក្សាន្ត ខេត្តព្រះវិហារ ។

ជំហាន​ដំបូង​គេ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៥​នាក់​នោះ​ទេ គ្រាន់តែ​ដឹង​ថា ៤​នាក់​ជិះ​ក្នុង​រថយន្ត​ម៉ាក​ហ៊ី​លុ​ច្ស និង​២​នាក់​ទៀត​ជិះ​ម៉ូតូ​ ។

ប្រភព​បន្ត​ទៀតថា មុន​ពេល​កើតហេតុ រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ាបើក​លើ​ផ្លូវ​ខាងលើមាន​លឿន​យ៉ាង​លឿន ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​​ជ្រុល​ជាមួយ​ម៉ូតូ​អូស​ប្រហែល​៦០​ម៉ែត្រ​​ទើប​របូត រួច​រថយន្ត​នោះ​​​បន្ត​បុក​ជាមួយ​រថយន្ត​គ្រឿង​ទៀត​ ទើប​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​បែប​នេះ ។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​តា​កូ​ម៉ាក​បង្ក​បាន​រត់គេច​ខ្លួន​បាត់ ។