Ronaldo ប្រាប់​មូលហេតុ​ដែល​ខ្លួន​មិន​ខ្ចី​អបអរ​ពេល​ស៊ុត​ចូល​ទី​ Sporting

កាលពីម្សិលមិញក្នុងការប្រកួត UEFA Champion League ក្លឹប Real Madrid បានយកឈ្នះជាមួយនឹងលទ្ធផល២ទល់នឹង១ លើ Sportimg Lisbon ដោយក្នុងការប្រកួតនោះកីឡាករ Cristiano Ronaldo មានបំណែកស៊ុត១គ្រាប់ ។ តែយ៉ាងណាក្រោយការស៊ុតបញ្ចូលទីនោះ Ronaldo ពុំបានបង្ហាញអារម្មណ៍អបអរអ្វីនោះទេគេគ្រាន់តែលើកដៃទាំង២ឡើងប៉ុណ្ណោះ ។

Ronaldo ប្រាប់​មូលហេតុ​ដែល​ខ្លួន​មិន​ខ្ចី​អបអរ​ពេល​ស៊ុត​ចូល​ទី​ Sporting

យ៉ាងណាសម្ភាសន៍ក្រោយការប្រកួត Ronaldo បានពន្យល់មូលហេតុដែលខ្លួនមិនអបអរថា « Sporting ជាក្លឹបមួយដែលផ្ដល់ឱកាសឲ្យខ្ញុំចាប់ផ្ដើមក្នុងវិស័យបាល់ទាត់អាជីព ពួកគេបានផ្ដល់នៅអ្វីល្អជាច្រើន ហើយខ្ញុំមានអនុស្សាវរីយ៍ល្អៗជាមួយក្លឹបនេះ » ។

Ronaldo បន្តថា « ដូចនេះហើយពេលស៊ុតបញ្ចូលក្លឹបមួយនេះខ្ញុំមិនសម្ដែងការអបអរនោះទេ ព្រោះក្លឹបនេះស្ថិតនៅកន្លែងមួយក្នុងចិត្តខ្ញុំ ហើយខ្ញុំមានការគោរពខ្ពស់ដល់ពួកគេ » ។

Ronaldo ប្រាប់​មូលហេតុ​ដែល​ខ្លួន​មិន​ខ្ចី​អបអរ​ពេល​ស៊ុត​ចូល​ទី​ Sporting

គួររំលឹកថាកីឡាករ Cristiano Ronaldo បានលេងនៅក្លឹប  Sporting មួយរដូវកាល ( ២០០២-២០០៣ ) ដោយពេលនោះគេបានបង្ហាញខ្លួនចំនួន៣១ប្រកួតនឹងស៊ុតបញ្ចូលទី៥គ្រាប់ ក្រោយមកគេក៏បានផ្លាស់មកលេងនៅ Man Utd នៅឆ្នាំ ២០០៣ ។

ប្រភព ៖


Ronaldo ប្រាប់​មូលហេតុ​ដែល​ខ្លួន​មិន​ខ្ចី​អបអរ​ពេល​ស៊ុត​ចូល​ទី​ Sporting

  • Ronaldo ប្រាប់​មូលហេតុ​ដែល​ខ្លួន​មិន​ខ្ចី​អបអរ​ពេល​ស៊ុត​ចូល​ទី​ Sporting已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:កីឡា
Tags: