ធនាគារ​ស្រូវ​កម្ពុជា​ខេត្ត​បាត់​ដំបង ប្រកាស​ឲ្យ​កសិករ​ឈប់​លក់​ស្រូវ​ក្នុង​តម្លៃ​ទាប

តាម​លិខិត​មួយ​របស់​ក្រុមហ៊ុន​ធនាគារ​ស្រូវ​កម្ពុជា ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​នេះ បាន​ប្រកាស​ឲ្យ​ប្រជាកសិករ​ទាំង​អស់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ពោធិ៍សាត់ និង​បន្ទាយ​មាន​ជ័យ ឈប់​លក់​ស្រូវ​សែន​ក្រអូប​សើម នៅ​ក្នុង​តម្លៃ​ក្រោម ៨៤០​រៀល ស្មើ​នឹង ៧បាត ក្នុង​មួយ​គីឡូក្រាម ដោយ​ក្រុមហ៊ុន​នឹង​ប្រមូល​ទិញ​ចាប់​ពី​តម្លៃ ៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​ផ្ទាល់​ដល់​ស្រែ​តែ​ម្ដង។

 

ធនាគារ​ស្រូវ​កម្ពុជា​ខេត្ត​បាត់​ដំបង ប្រកាស​ឲ្យ​កសិករ​ឈប់​លក់​ស្រូវ​ក្នុង​តម្លៃ​ទាប

 

នៅ​ក្នុង​លិខិត​ដដែល​បាន​បញ្ជាក់​ថា ការ​ប្រមូល​ទិញ​ស្រូវ​ក្នុង​តម្លៃ​ខាង​លើ ដោយ​សារ​មាន​កិច្ចសហការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ និង​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​សែន​ក្រអូប​នា​ពេល​បច្ចុប្បន្ន​នេះ។

 

ចំពោះ​កសិករ​ដែល​យក​ស្រូវ​សែន​ក្រអូប​សើម​ទៅ​លក់​ដល់​ទីតាំង​ធនាគារ​ស្រូវ ដែល​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ៥ ភូមិ​ព្រៃ​កូនសេក សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នឹង​ទទួល​បាន​តម្លៃ ៩០០រៀល ស្មើ​នឹង ៧.៥០បាត ក្នុង​មួយ​គីឡូក្រាម។ ចំណែក​ប្រជា​កសិករ​ដែល​មិន​ទាន់​ចង់​លក់​ស្រូវ​​ទាំង​អស់ ក៏​អាច​ដឹក​សម្ងួត និង​ផ្ញើ​នៅ​ធនាគារ​ស្រូវ​បាន​ដែរ៕

 

អាន​សេចក្ដី​ប្រកាស​លម្អិត​ខាង​ក្រោម៖

 

ធនាគារ​ស្រូវ​កម្ពុជា​ខេត្ត​បាត់​ដំបង ប្រកាស​ឲ្យ​កសិករ​ឈប់​លក់​ស្រូវ​ក្នុង​តម្លៃ​ទាប