ខ្នរ​បង្ហាញ​វិធី​សាស្ត្រ​ចម្អិន​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ និង​ពេញ​និយម​សម្រាប់​​បុណ្យ​ភ្ជុំ​បិណ្ឌ

ប្រជាជន​ខ្មែរ​រាប់​ពាន់​គ្រួសារ​សប្បាយ​រីករាយ​ក្នុង​ការ​ចូល​រួម​កម្មវិធី​ចម្អិន​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១៦ ដើម្បី​អបអរ​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ផ្សារ​ទំនើប​អ៊ីអន (AEON) រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៥-១៦ កញ្ញា។

 

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុម​ការងារ​ផលិត​ផល​ខ្នរ​របស់​ក្រុមហ៊ុន យូនីលីវើ​ កម្ពុជា ដោយ​មាន​ចុងភៅ​ជំនាញ​មក​បង្ហាញ​ពី​វិធី​ចម្អិន​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ​ដល់​ស្ត្រី​មេ​ផ្ទះ។ មុខ​ម្ហូប ៣ មុខ​ត្រូវ​បាន​លើក​មក​បង្ហាញ មាន​ដូចជា ឆា​មីសួ​ពង​ទា​ប្រៃ សម្ល​ការី​សាច់​មាន់ និង​នំ​អន្សម​សាច់​ជ្រូក ដែល​ប្រជាជន​ខ្មែរ​និយម​ចម្អិន​យក​ទៅ​វត្ត​នា​រដូវ​ភ្ជុំ​បិណ្ឌ។

 

ខ្នរ​បង្ហាញ​វិធី​សាស្ត្រ​ចម្អិន​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ និង​ពេញ​និយម​សម្រាប់​​បុណ្យ​ភ្ជុំ​បិណ្ឌ

 

កំពុង​អង្គុយ​មើល​ការ​ចម្អិន​ម្ហូប​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ អ្នក​ស្រី​ យ៉ាដេត​ មក​ពី​ខណ្ឌ​សែន​សុខ ​បាន​បញ្ជាក់​ថា ​អ្នក​ស្រី​ប្រើ​ ខ្នរ​ ជា​ប្រចាំ​នៅ​ផ្ទះ​​ដើម្បី​ឲ្យ​ម្ហូប​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ប្ដី​ និង​កូន​ៗ។​ អ្នក​ស្រី​បញ្ជាក់​ថា៖ “ខ្ញុំ​ប្រើ​ ខ្នរ​ ច្រើន​ឆ្នាំ​មក​ហើយ​ ព្រោះ​វា​ងាយ​ស្រួល​ ចំណេញ​ពេល​ច្រើន​ ជា​ពិសេស​សម្រាប់​អ្នក​មមាញឹក​ការងារ។ ខ្ញុំ​ដាក់​តែ​ខ្នរ​មួយ​មុខ​ទៅ​ រសជាតិ​គឺ​ឆ្ងាញ់​ល្មម”។

 

ងាក​ទៅ​ស្ត្រី​មេផ្ទះ​ម្នាក់​ទៀត​ដែល​អង្គុយ​នៅ​ក្បែរ​នោះ​​ឈ្មោះ​ រតនៈ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ នេះ​ជា​លើក​ទី​មួយ​ក្នុង​ការ​មក​មើល​ការ​ចែក​ចាយ​បទ​ពិសោធន៍​ចម្អិន​ម្ហូប​នេះ។ “ខ្ញុំ​មិន​ដែល​ប្រើ ខ្នរ សម្រាប់​ចម្អិន​ម្ហូប​ពី​មុន​មក​​ទេ​​ ទើប​មក​មើល​គេ​ ហើយ​ភ្លក់​មើល​ស្នាដៃ​គេ​ហ្នឹង​ មាន​អារម្មណ៍​ថា​ឆ្ងាញ់​ប្លែក​ ក៏​សម្រេច​ចិត្ត​ទិញ​ខ្នរ​ មួយ​កញ្ចប់​ធំ​ទៅ​ផ្ទះ​តែ​ម្ដង​ដើម្បី​សាក​ធ្វើ​ឲ្យ​គ្រួសារ​ញាំ​ និង​យក​ទៅ​វត្ត​ពេល​ភ្ជុំបិណ្ឌ”។ បង​ស្រី​បន្ថែម។

 

ចំណែក​កញ្ញា​ ធី​ ដែល​ជា​និស្សិត​សាកលវិទ្យាល័យ​ ក៏​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​បន្ទាប់​ពី​ធ្វើ​ការ​ភ្លក់​មុខ​​ម្ហូប​ថា​៖ “ឆ្ងាញ់​បង!​ ចូល​ចិត្ត​ធ្វើ​ម្ហូប​​ដោយ​ប្រើ​ដុំ​ស៊ុប​ ឬ​ម្សៅ​ស៊ុប​ ខ្នរ​ ហ្នឹង ​ព្រោះ​វា​ស្រួល និង​ចំណេញ​ពេល​ ហើយ​មាន​រស​ជាតិ​ឆ្ងាញ់ ​ជា​​ពិសេស​សម្រាប់​អ្នក​ដែល​អត់​មាន​ពេល​ច្រើន​ដូច​ពួក​ខ្ញុំ​ចឹង”។

 

ការ​បង្ហាញ​ពី​របៀប​ធ្វើ​ម្ហូប​ឲ្យ​បាន​ឈ្ងុយ​ឆ្ងាញ់​នេះ​បាន​រៀបចំ​ឡើង គឺ​ចំ​ពេល​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ​ខិត​ជិត​មក​ដល់ ដែល​មាន​ការ​ជួបជុំ​គ្រួសារ​ប្រកប​ដោយ​ភាព​រីករាយ។

 

ខ្នរ​បង្ហាញ​វិធី​សាស្ត្រ​ចម្អិន​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ និង​ពេញ​និយម​សម្រាប់​​បុណ្យ​ភ្ជុំ​បិណ្ឌ

 

កញ្ញា ឆាយ វិសិដ្ឋរតនា ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​យូនីលីវើ បាន​និយាយ​ថា៖ “យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ចែក​រំលែក​វិធី​ចម្អិន​ម្ហូប​ងាយៗ និង​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។ យើង​សង្ឃឹម​ថា ខ្នរ​ជា​ចំណែក​មួយ​ដែល​នាំ​មក​នូវ​សុភមង្គល​ដល់​ក្រុម​គ្រួសារ​ទាំង​ឡាយ​ជា​ពិសេស​នៅ​ពេល​ញ៉ាំ​អាហារ​ជួប​ជុំ​គ្រួសារ”។

 

ក្រុមហ៊ុន​យូនីលីវើ កម្ពុជា ចែក​ចាយ​ផលិត​ផល​ម្សៅ​ស៊ុប​ខ្នរ និង​ដុំ​ស៊ុប​ខ្នរ ដែល​ជា​ស្លាក​យីហោ​លំដាប់​ថ្នាក់​ពិភព​លោក ហើយ​ក៏​ជា​ផលិត​ផល​ដែល​ប្រជាជន​ខ្មែរ​និយម​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ឲ្យ​ម្ហូប​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ ព្រោះ​ផលិត​ពី​សាច់​មាន់​សុទ្ធ គុណភាព​ខ្ពស់​ផ្តល់​រសជាតិ​សាច់​ពិតៗ និង​គ្រឿង​ទេស​ល្អៗ​ជា​ច្រើន​ជា​ច្រើន។ ម្សៅ​ស៊ុប​ខ្នរ គឺ​ប្រើ​សម្រាប់​គ្រប់​មុខ​ម្ហូប​ប្រភេទ​គោក ដូចជា ឆា ប្រឡាក់ និង​ញាំ ជាដើម រី​ឯ​ដុំ​ស៊ុប​ខ្នរ ប្រើ​សម្រាប់​គ្រប់​សម្ល​ទឹក ដូចជា ស្ងោរ​គ្រប់​ប្រភេទ ប្រហើរ និង​ស៊ុប​ជាដើម។ បន្ថែម​លើ​នេះ ម្សៅ​ស៊ុប​ខ្នរ​កំពុង​តែ​ផ្តល់​រង្វាន់​ប្រាក់​លាន​នៅ​ក្នុង​កញ្ចប់​រាប់​ពាន់​រង្វាន់​សរុប​ជា​ទឹក​ប្រាក់​រហូត​ដល់ ២៦៥ លាន​រៀល ដល់​ថ្ងៃ​ទី៣១ ធ្នូ ២០១៦៕

 

អត្ថបទ៖ យ៉ារិទ្ធ