តាម អេនឌី ទៅ​លេង​ទឹក​ជ្រោះ​ល្បី​ឈ្មោះ​មួយ​ទៀត​នៅ​កាណាដា

ដោយ​មាន​ការ​ជូន​ដំណើរ​ពី​អតីត​តារា​ចម្រៀង សៀម ស្រីណុច និង​ស្វាមី ថ្មី​ៗ​នេះ អេនឌី បាន​ទៅ​ទឹក​ជ្រោះ​ល្បី​ឈ្មោះ​មួយ​ទៀត​របស់​កាណាដា បន្ទាប់​ពីដើម​ខែ​​នេះ លោក​បាន​ទៅ​ដល់​ Niagara Fall ព្រំ​ប្រទល់​កាណាដា និង​អាមេរិក។

 

តាម អេនឌី ទៅ​លេង​ទឹក​ជ្រោះ​ល្បី​ឈ្មោះ​មួយ​ទៀត​នៅ​កាណាដា

 

ទឹក​ជ្រោះ​ថ្មី​នេះ មាន​ឈ្មោះ Montmorency Falls ដែល​ជា​ទឹក​ជ្រោះ​ដ៏​ធំ​មួយ​ស្ថិត​នៅ​​លើ​ទន្លេ Montmorency ក្នុង​ទី​ក្រុង​កេប៊ិច​ តាម​បណ្ដោយ​បន្ទាត់​ខណ្ឌ​រវាង​ the borough fo Beauport និង​ Boischatel តំបន់​ភាគ​ឥសាន្ត​របស់​ប្រទេស​កាណាដា ដែល​មាន​ចម្ងាយ​ប្រមាណ ១២គីឡូម៉ែត្រ​ពី​តំបន់​បេះដូង​ចាស់​នៃ​ក្រុង​កេប៊ិច។ នេះ​បើ​យោង​តាម​គេហទំព័រ Wikipedia ដ៏​ល្បី។

 

តាម​ការ​សាក​សួរ ពី​ប្រជាជន​ក្នុង​តំបន់ អេនឌី ប្រាប់​ថា Montmorency Falls គឺ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​ក្នុង​តំបន់។ “អ្នក​ទេសចរ​គ្រប់​គ្នា​ដែល​មក​ដល់​កេប៊ិច នឹង​បន្ត​មក​លេង​ទី​​នេះ អីចឹង​ហើយ​ទើប​ខ្ញុំ​ក៏​មក​ដែរ ដោយ​ពឹង​មិត្ត​ចាស់ សៀម ស្រីណុច ជូន​ដំណើរ”។ អេនឌី ថ្លែង។

 

អេនឌី បាន​ទៅ​ដល់​ប្រទេស​កាណដា​ជា​លើក​ទី​១​កាល​ពី​ដើម​ខែ​នេះ។ លោក ប្រាប់​ដំណើរ​កម្សាន្ត គឺ​បេសកកម្ម​ចម្បង​មួយ​របស់​លោក​នៅ​ប្រទេស​នេះ រួម​ការងារ​សិល្បៈដើម្បី​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​ទី​នេះ​ផង ដោយ​ទើប​នឹង​ចប់​ Show ទី​១ ថ្មី​ៗ​ដែល​អះអាង​ថា ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង។ លោក បញ្ជាក់​ថា នឹង​បន្ត​ដំណើរ​កម្សាន្ត​ទៅ​តំបន់​ផ្សេង​ៗ​ទៀត ក្នុង​កាណាដា និង​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប ជិត​ខាង​កាណាដា​ផ្សេង​ទៀត មុន​ត្រឡប់​មក​កម្ពុជា​វិញ​អំឡុង​ខែ​តុលា ២០១៦៕

 

 

តាម អេនឌី ទៅ​លេង​ទឹក​ជ្រោះ​ល្បី​ឈ្មោះ​មួយ​ទៀត​នៅ​កាណាដា

 

អេនឌី និងភរិយា-​ស្វាមី សៀម ស្រីណុច

 

តាម អេនឌី ទៅ​លេង​ទឹក​ជ្រោះ​ល្បី​ឈ្មោះ​មួយ​ទៀត​នៅ​កាណាដា

 

តាម អេនឌី ទៅ​លេង​ទឹក​ជ្រោះ​ល្បី​ឈ្មោះ​មួយ​ទៀត​នៅ​កាណាដា

 

តាម អេនឌី ទៅ​លេង​ទឹក​ជ្រោះ​ល្បី​ឈ្មោះ​មួយ​ទៀត​នៅ​កាណាដា

រូបភាព៖ ផ្ដល់​ដោយ អេនឌី

 

អត្ថបទ៖ ទារិកា