Jessica បង្ហាញ​មុខ​លេច​ធ្លោ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​អាមេរិក

ក្នុង​ការ​លេច​មុខ​លើក​នេះ Jessica អតីត​សមាជិក​ក្រុម​ចម្រៀង Girls’ Generation បាន​ស្លៀក​រ៉ូប​​ដែល​ប្លែក​ភ្នែក​ខុស​ពី​ស្ទីល​សព្វ​មួយ​ដង​របស់​នាង។

 

Jessica បង្ហាញ​មុខ​លេច​ធ្លោ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​អាមេរិក

 

ត្រូវ​ដើរ​ចេញ​ពី​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ Girls’ Generation ហាក់​មិន​មែន​ជា​រឿង​មិន​ល្អ​សម្រាប់​តារា​ចម្រៀង Jessica នោះ​ទេ។ ខណៈ​សមាជិក​ដទៃ​ទៀត​របស់​ក្រុម​ចម្រៀង​សមាជិក​៨​រូប​នេះ កំពុង​សម្ងំ​រង់​ចាំ​ឲ្យ​រឿង​អាស្រូវ​របស់ Tiffany ឆ្លង​ផុត​នោះ ម្ចាស់​បទ “Fly” មាន​កម្មវិធី​ធំៗ​ច្រើន​រាប់​មិន​អស់​ត្រូវ​ចូល​រួម។ ថ្មី​ៗនេះ​បំផុត ស្រី​ស្អាត​វ័យ​២៧​ឆ្នាំ​ទើប​តែ​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ធ្វើ​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​របស់​អ្នក​ច្នៃ​ម៉ូដ​ល្បី​ឈ្មោះ Vera Wang ដែល​ស្ថិត​ក្នុង​កម្មវិធី New York Fashion Week។

 

បង្ហាញ​ខ្លួន​នៅ​ទី​នេះ អតីត​តារា​របស់ SM Entertainment បាន​ទាក់​ទាញ​រាល់​ចំណាប់​អារម្មណ៍​របស់​មនុស្ស​នៅ​ទី​នេះ។ ជាមួយ​ស្ទីល​តែង​ខ្លួន​សាមញ្ញ​ដូច​រាល់​ដង តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​បង​ស្រី​របស់ Krystal បាន​ស្លៀក​រ៉ូប​ដែល​មើល​ទៅ​ប្លែក​ភ្នែក​មិន​ធ្លាប់​ឃើញ៕

 

Jessica បង្ហាញ​មុខ​លេច​ធ្លោ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​អាមេរិក

 

Jessica បង្ហាញ​មុខ​លេច​ធ្លោ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​អាមេរិក

 

Jessica បង្ហាញ​មុខ​លេច​ធ្លោ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​អាមេរិក

 

Jessica បង្ហាញ​មុខ​លេច​ធ្លោ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​អាមេរិក

 

Jessica បង្ហាញ​មុខ​លេច​ធ្លោ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​អាមេរិក

 

Jessica បង្ហាញ​មុខ​លេច​ធ្លោ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​អាមេរិក

 

Jessica បង្ហាញ​មុខ​លេច​ធ្លោ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​អាមេរិក

 

Jessica បង្ហាញ​មុខ​លេច​ធ្លោ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​អាមេរិក

 

ចុចអាន៖ស្លៀក​ពាក់​សាមញ្ញ បង​ប្អូន Jessica និងKrystal នៅ​តែ​កាលីប​អស់​ទាស់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14