សឿ សុធារ៉ា ត្រៀម​បង្ហាញ​មុខ​ជាថ្មី​ក្នុង​កម្មវិធី​សប្បុរសធម៌​

តារា​សម្ដែង​ សឿ សុធារ៉ា បាន​ប្រកាស​​ចូល​សិល្បៈ​ពេញ​ទំហឹង​វិញ​ បន្ទាប់រយាល​ពី​ការងារ​​អស់​រយៈ​ពេល​ប្រមាណ​​៥​ឆ្នាំ ដោយ​នា​​​ពេល​នាង​នឹង​បង្ហាញ​មុខ​ជា​ថ្មី​ក្នុង​កម្មវិធី​សប្បុរសធម៌​មួួយ​ដើម្បី​គន្ធបុប្ផា។
 
សឿ សុធារ៉ា ត្រៀម​បង្ហាញ​មុខ​ជាថ្មី​ក្នុង​កម្មវិធី​សប្បុរសធម៌​
 
តួ​ស្រី​ក្នុង​រឿង “មាយា​ស្ត្រី” បាន​លើក​ឡើង​ថា​​ កម្មវិធី​សប្បុរសធម៌​ដើម្បី​គន្ធបុប្ផា​នេះ​ ជា​កម្មវិធី​ទី​១​ដែល​នាង​ទទួល​បាន ​បន្ទាប់​ពី​ការ​សម្រាក​អស់​រយៈពេល​យ៉ាង​យូរ​ក្នុង​វិស័យ​សិល្បៈ​​ហើយ​កម្មវិធី​នោះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​នេះនៅ​បរិវេណ​សាកលវិទ្យាល័យ​ន័រតុន។
 
“​សម្រាប់​កម្មវិធី​ដំបូង​ក្នុងពេល​​ត្រឡប់​មក​វិញ​របស់​ខ្ញុំ ខ្ញុំ​​​នឹង​មាន​អ្វី​ថ្មី​ជា​ច្រើន​សម្រាប់​បង្ហាញ​ដល់​បង​ប្អូន​ដែល​តែង​តែ​ទន្ទឹង​ការ​ត្រឡប់​មក​វិញ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ​កម្មវិធី​មួយ​នេះ​អាច​រក​បាន​ថវិកា​ច្រើន​ដើម្បី​ជួយ​កុមារ​កម្ពុជា​” ភរិយា​លោក ​សាពូន មីដាដា​ ថ្លែង។
 
សឿ សុធារ៉ា ត្រៀម​បង្ហាញ​មុខ​ជាថ្មី​ក្នុង​កម្មវិធី​សប្បុរសធម៌​
 
នាង​បន្ថែម​ថា ​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​នាង​ចាក​ឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈពេល​ធំ​នោះ​ ដោយ​សារ​នាង​មាន​គ្រួសារ​នឹង​ត្រូវ​មើល​ថែ​កូន​តូច​នៅ​ក្នុង​បន្ទុក​ ការ​វិល​ត្រឡប់​មក​វិញ​ជាថ្មី​នេះ​ដោយ​សារ​កូន​ស្រី​របស់​នាង​មាន​អាយុ​៥​ឆ្នាំ​ហើយ​។ ដូច្នេះ​បន្ទុក​នៃ​ការ​មើល​ថែ ​ក៏​រាង​ធូរ​ស្រាល​ជាង​មុន ទើប​នាង​ត្រឡប់​មក​ចាប់​ក្ដី​សុបិន​របស់​នាង​ជា​ថ្មី៕

 

 


អត្ថបទ៖ SAMEDY​​​​​​​​​