ចោរម្នាក់នៅបារាំងពាក់អាវ Ronaldo ធ្វើឲ្យមានការសង្ស័យដល់ CR7

បុរសម្នាក់ ដែលគេសង្ស័យថាជា Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំនៅប្រទេសបារាំង ពីបទចូលលួចទ្រព្យសម្បត្តិគេក្នុងផ្ទះ។ នេះបើតាមសារព័ត៌មានបារាំងមួយបានចុះផ្សាយ។

Tahir Lani និងអ្នកចូលដៃ Ndreke Cezmja បានលួចចូលទៅក្នុងផ្ទះមួយនៅតំបន់ Saint-Max ប្រទេសបារាំងនៅពេលយប់ ប៉ុន្តែត្រូវម្ចាស់ផ្ទះឃើញទាន់ បន្ទាប់មកពួកគេក៏រត់គេចខ្លួន។

សារព័ត៌មានបារាំង L’Est Republicain បានឲ្យដឹងថា ក្រោយម្ចាស់ផ្ទះរៀបរាប់ប្រាប់ដល់ប៉ូលិសពីសំលៀកបំពាក់ចោរទាំង២នាក់នោះ មានម្នាក់ពាក់អាវ Ronaldo។ យ៉ាងណាក្ដី ប៉ូលិសបានស្គាល់អត្តសញ្ញាណហើយថា ម្នាក់ដែលមើលពេលយប់ដូច CR7 នោះឈ្មោះថា Lani ប៉ុន្តែដំបូងឡើយចៅក្រម Alexandra Boutonnet ត្រៀមកោះហៅប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ទៅបំភ្លឺផងដែរ។

យ៉ាងណាក្ដី Ronaldo ពុំចាំបាច់ចូលតុលាការនោះទេ ព្រោះចោរទាំង២នាក់នោះ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តិបទល្មើសមែន ហើយតុលាការក៏បានសម្រេចដាក់ទោសដល់ពួកគេទាំង២នាក់ ឲ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំ៕

Real Madrid's Portuguese forward Cristiano Ronaldo (R) scores the equalizer during the UEFA Champions League football match Real Madrid CF vs Sporting CP at the Santiago Bernabeu stadium in Madrid on September 14, 2016. / AFP PHOTO / CURTO DE LA TORRECURTO DE LA TORRE/AFP/Getty Images

ប្រភព៖ Sabay


ចោរម្នាក់នៅបារាំងពាក់អាវ Ronaldo ធ្វើឲ្យមានការសង្ស័យដល់ CR7

ក្លឹបបាល់ទាត់ Real Madrid និង Atletico Madrid ជាប់បម្រាមមិនឲ្យទិញកីឡាករថ្មីចូល

ចោរម្នាក់នៅបារាំងពាក់អាវ Ronaldo ធ្វើឲ្យមានការសង្ស័យដល់ CR7

​ព្រលឹងខ្មោច ពិតជាមានក្នុងពិភពបាល់ទាត់មែន?