Hacker ​វាយ​ប្រហារ​បាន​គ្រប់​ពេល បើ​ម្ចាស់​អាជីវកម្ម​​មិន​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព Cyber

ប្រព័ន្ធ​សុវត្ថិភាព (Cyber Security) ​ជា​ការ​ការពារ​អាជីវកម្ម​បែប​ទំនើប​ដែល​តម្រូវ​​ឲ្យ​ម្ចាស់​អាជីវកម្ម​នីមួយៗ​ត្រូវ​គិត​គូរ​ពី​បញ្ហា​នេះ​ជា​ចម្បង ទើប​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ជំនួញ​ពី​ការ​វាយ​ប្រហារ​។

 

Hacker ​វាយ​ប្រហារ​បាន​គ្រប់​ពេល បើ​ម្ចាស់​អាជីវកម្ម​​មិន​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព Cyber

 

លោក Fong Choong Fook ​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព (Cyber Security) ពី​ប្រទេស​ម៉ាឡេ​ស៊ី​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា BDO Asean Cyber Security កាល​ពី​ម្សិល​មិញឲ្យ​ដឹង​ថា យើង​តែង​តែ​លឺ​ពាក្យ​ថា “ហានិភ័យ” ក្នុង​អាជីវកម្ម ដោយ​ផ្តោត​ទៅ​លើ​តែ​ការ​ជួប​វិបិត្ត​សេដ្ឋកិច្ច​ក្នុង​ក្រុមហ៊ុន ឬ​ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ប្រចាំ​ខែ ឬ​ឆ្នាំ​តែ​មួយ​មុខ ប៉ុន្តែ​​មិន​បាន​ចាប់​អារម្មណ៍​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព Cyber ដែល​ជា​កត្តា​រួម​ចំណែក​ធ្វើ​ឱ្យ​អាជីវកម្ម​ជួប​ហានិភ័យ។

 

ជាក់​ស្តែង​លោក កូវិដ ​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ បាន​ប្រាប់ Sabay ថា ​ស្ថាប័ន​លោក​នៅ​មិន​ទាន់​គិត​គូរ រឿង​សុវត្ថិភាព Cyber អី​ទេ ព្រោះ​វា​ជា​ការ​ចំណាយ​ដ៏​ច្រើន​មួយ​ជាង​ផ្នែក​នានា ម្យ៉ាង​ទៀត​ស្ថាប័ន​របស់​លោក ជា​ស្ថាប័ន​ក្នុង​ស្រុក​ដែល​ទើប​នឹង​បង្កើត​ឡើង​បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ​ដូច​នេះ​រឿង​ពង្រឹង​ប្រព័ន្ធសុវត្ថិភាព Cyber ​នៅ​មិន​ទាន់​គិត​ទេ។

 

Hacker ​វាយ​ប្រហារ​បាន​គ្រប់​ពេល បើ​ម្ចាស់​អាជីវកម្ម​​មិន​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព Cyber

 

ចំណែក​បុគ្គលិក​ជំនាញ​ផ្នែក IT មួយ​រូប ​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​ធានារ៉ាប់​រង​​អាយុ​ជីវិត ManulifeCambodia ​បាន​ប្រាប់​​ឲ្យ​ដឹង​​ថា ស្ថាប័ន​លោក គិតគូរ​បំផុត​រឿង​ប្រព័ន្ធ​សុវត្ថិភាព Cyber នេះ​ព្រោះ​វា​ជា​ចំណែក​មួយ​នៃ​ទំនុក​ចិត្ត​របស់​អតិថិជន​មក​លើ​សេវាកម្ម​របស់​ស្ថាប័ន។

 

សិក្ខាសាលា BDO Asean Cyber Security Exchange Conference ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ម្សិល​មិញ មាន​សិក្ខាកាម​ចូល​រួម​មក​ដែល​ភាគច្រើន​ជា CEO, CFO, COO, CTO,CIO, CRO និង ប្រធាន​ផ្នែក IT​ រួម​និង​អ្នក​ជំនាញ​ផ្នែក​ផ្សេងៗ​ពី​គ្រប់​ស្ថាប័ន ដើម្បី​ចែក​រំលែក​បទពិសោធន៍​និង​រក​ដំណោះស្រាយ​បញ្ហា​ប្រព័ន្ធ​សុវត្ថិភាព Cyber ​ក្នុង​អង្គភាព​អាជីវកម្ម៕

 

អត្ថបទ៖ រក្សា