យុវជន​Peace Corps ៦៩​នាក់ ស្បថ​ចូល​បំពេញការងារ​នៅ​ព្រឹក​នេះ​ និពន្ធដោយ : ខន ចំប៉ា       September-16-2016, 9:56 am         191

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132យុវជន​Peace Corps ៦៩​នាក់ ស្បថ​ចូល​បំពេញការងារ​នៅ​ព្រឹក​នេះ​​ជនជាតិ​អាមេរិក​ចំនួន​៦៩ នាក់​ទៀត ដែលជា​សមាជិក​ថ្មី​នៃ​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps នៅ​កម្ពុជា ស្បថ​ចូល​បំពេញការងារ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​។​

​ពិធី​ស្បថ​សម្រាប់​ក្រុមទី​១០ នៃ​ទីភ្នាក់ងារ Peace Corps នៅ​កម្ពុជា​នេះ ប្រព្រឹត្តទៅ​ចំពេល​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី ១០ នៃ​វត្តមាន​របស់​ទីភ្នាក់ងារ Peace Corps នៅ​កម្ពុជា​។​ពួកគេ​និង​ត្រូវ​ទៅធ្វើ​ការងារ​នៅ​បណ្ដា​ខេត្ត​ចំនួន​១៤ នៃ​ប្រទេស​កម្ពុជា រួមមាន ខេត្តបន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ចាម​, កំពង់ឆ្នាំង​, កំពង់ស្ពឺ​, កំពង់ធំ​, កំពត​, កោះកុង​, ព្រៃវែង​, ពោធិ៍សាត់​, សៀមរាប​, ស្វាយរៀង​, តាកែវ និង​ខេត្ត​ត្បូងឃ្មុំ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពីពេល​កន្លងទៅ នៅក្នុង​ពិធី​នេះ ក៏មាន​អ្នកស្ម័គ្រចិត្ត​ចំនួន ៦ នាក់ នៃ​ទីភ្នាក់ងារ Peace Corps ដែល​រួមមាន​ជនជាតិ​អាមេរិក​ដើមកំណើត​ខ្មែរ​ម្នាក់​ផង ឈ្មោះ កឹម ថាច់ មាន​វត្តមាន​នៅក្នុង​ពិធី​នេះដែរ​។ ពួកគេ រង់ចាំ​ឆ្លើយ​សំណួរ​មួយចំនួន​ទាក់ទង​នឹង​ការងារ​របស់ខ្លួន នៅក្រោយ​ពិធី​ស្បថ​។

យុវជន​Peace Corps ៦៩​នាក់ ស្បថ​ចូល​បំពេញការងារ​នៅ​ព្រឹក​នេះ​ និពន្ធដោយ : ខន ចំប៉ា       September-16-2016,  9:56 am         191

​ទីភ្នាក់ងារ Peace Corps ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ ១៩៦១ ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក John F. Kennedy ដើម្បី​ជំរុញ​សន្តិភាព និង​មិត្តភាព​ក្នុង​ពិភពលោក​។ គោលបំណង​របស់​ទីភ្នាក់ងារ Peace Corps គឺ​កសាង​សមត្ថភាព​របស់​មនុស្ស​ប្រុស ស្រី នៅក្នុង​ប្រទេស​ដែលមាន​ការពាក់ព័ន្ធ និង​លើកកម្ពស់​ការយល់​គ្នា រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​។ 

​អ្នកស្ម័គ្រចិត្ត Peace Corps បាន​មកដល់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០០៧ ។ ចាប់ពីពេលនោះ​មក មាន មាន​អ្នកស្ម័គ្រចិត្ត​ចំនួន​៤៦៥​នាក់​ហើយ ដែល​បានធ្វើការ​នៅតាម​ខេត្ត​ចំនួន​១៧​ខេត្ត នៅ​ទូទាំងប្រទេស​កម្ពុជា​៕

យុវជន​Peace Corps ៦៩​នាក់ ស្បថ​ចូល​បំពេញការងារ​នៅ​ព្រឹក​នេះ​ និពន្ធដោយ : ខន ចំប៉ា       September-16-2016,  9:56 am         191